រឿងខ្លី «ម្ចាស់របាំងមុខ» បន្តទៅយកពានរង្វាន់នៅចិន ក្រោយទទួលបានពានមាសនៅខ្មែរ

  • 2018-12-19 03:51:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្នាដៃភាពយន្តខ្លីរបស់យុវផលិតករវ័យក្មេង លោក ឡុង ឡយ រឿង «ម្ចាស់របាំងមុខ» ទើបតែទទួលបាន​ពានរង្វាន់ភាពយន្តឆ្នើមលេខ១ ពីមហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជា លើកទី ២ កាលពីថ្ងៃទី ១៥ ខែ វិច្ឆិកា ឆ្នាំ ២០១៨ នេះ។

លោក ឡុង ឡយ ទទួលពានពីមហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជា លើកទី ២

ត្រឹមមួយខែក្រោយលទ្ធផលឈ្នះនៅខ្មែរហើយ រឿងខ្លី «ម្ចាស់របាំងមុខ» ក៏បន្តឱកាសជោគជ័យទទួលបានពានភាពយន្តឆ្នើមលេខ ២ និងពានរង្វាន់ បច្ចេកទេសសំឡេងល្អបំផុត ពីមហោស្រពភាពយន្តខ្នាតខ្លីអាស៊ាន-ចិន ដែលប្រព្រឹត្តទៅនៅទីក្រុងណាននីង ប្រទេសចិន កាលពីថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០១៨ នេះ។

លោក ឡុង ឡយ ទទួលពានមហោស្រពភាពយន្តខ្នាតខ្លីអាស៊ាន- ចិន

ភាពយន្តខ្លីមួយនេះ មានរយៈពេល៩នាទី បង្កប់ដោយអត្ថន័យបែបសិល្បៈបុរាណ និងស្នេហា។ អ្វីដែលពិសេសនោះផលិតករ និងអ្នកដឹកនាំរឿង ឡុង ឡយ ក៏បានលើកពីល្ខោនខោលក្នុងសម័យទំនើបមកបង្ហាញ ជាមួយការរៀបចំឈុតឆាក បច្ចេកទេសថត សម្ដែងជាច្រើនទើបធ្វើឱ្យ ឯកឧត្ដម ម៉ៅ អាយុទ្ធ ទីប្រឹក្សាក្រសួងវប្បធម៌ និងជាគណៈកម្មការនៃកម្មវិធី ទទួលស្គាល់ ថែមទាំងវាយតម្លៃជាភាពយន្តចំណាត់ថ្នាក់លេខ ១ ។ នេះបើយោងតាមការថ្លែងបិទកម្មវិធីមហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជា លើកទី ២ របស់ឯកឧត្ដម ម៉ៅ អាយុទ្ធ។

ឯកឧត្ដម ម៉ៅ អាយុទ្ធ

ខាងក្រោមនេះជាវីដេអូ Trailer រឿង «ម្ចាស់របាំងមុខ»

អត្ថបទ៖ Sunny