អាមេរិកចាប់ផ្ដើមដកទ័ពចេញពីស៊ីរី ក្រោយកម្ទេចក្រុមរដ្ឋអ៊ីស្លាមបានសម្រេច
- 2018-12-20 03:34:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាមេរិកចាប់ផ្ដើមដកទ័ពចេញពីស៊ីរី ក្រោយកម្ទេចក្រុមរដ្ឋអ៊ីស្លាមបានសម្រេច
ចន្លោះមិនឃើញ
រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បានប្រកាសថាកងទ័ពរបស់អាមេរិកកំពុងដកខ្លួនបណ្ដើរៗហើយចេញពីប្រទេសស៊ីរី ក្រោយពេលប្រធានាធិបតីដូណាល់ ត្រាំអះអាងថាកម្ទេចក្រុមរដ្ឋអ៊ីស្លាមបានសម្រេច។
យោងតាមមន្ទីរបញ្ចកោណឲ្យដឹងថា កងទ័ពអាមេរិកកំពុងផ្លាស់ប្ដូរទៅកាន់ដំណាក់កាលមួយទៀតនៃយុទ្ធនាការរបស់ខ្លួន។ ប៉ុន្តែប្រភពមិនបានផ្ដល់ព័ត៌មានជាក់លាក់ណាមួយពាក់ព័ន្ធនឹងជំហានថ្មីនោះទេក្រោមហេតុផលដើម្បីការពារកងកម្លាំងរបស់ខ្លួន និងបញ្ហាសុវត្ថិភាពនៃប្រតិបត្តិការទាំងមូល។ ទោះយ៉ាងណាក៏ដោយ ការដកទ័ពរបស់អាមេរិក បានធ្វើឲ្យមានការព្រួយបារម្ភថាក្រុមរដ្ឋអ៊ីស្លាមអាចនឹងងើបឡើងវិញ ឬបន្ដឥទ្ធិពលរបស់ខ្លួនក្នុងស៊ីរីរហូតដល់រុស្ស៊ី និងអ៊ីរ៉ង់។
ប៉ុន្តែខាងសេតវិមានអះអាងថា "សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន បានត្រៀមខ្លួនរួចជានិច្ចដើម្បីចូលរួមការពារផលប្រយោជន៍របស់អាមេរិកនៅពេលណាដែលចាំបាច់ ហើយយើងនឹងបន្ដធ្វើការរួមគ្នាដើម្បីប្រឆាំងនឹងដែនដីភេរវករអ៊ីស្លាម និងមធ្យោបាយនានាដែលប៉ះពាល់ព្រំដែនរបស់យើង។"
ជាមួយគ្នានេះ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំក៏បានបង្ហោះសារមួយក្នុងគណនី Twitter ផ្ទាល់ខ្លួនផងដែរដោយសរសេរថា "ក្រោយជោគជ័យជាប្រវត្តិសាស្ត្រលើក្រុមរដ្ឋអ៊ីស្លាម វាគួរតែដល់ពេលហើយសម្រាប់នាំមនុស្សវ័យក្មេងដ៏អស្ចារ្យ (កងទ័ព) របស់យើងត្រលប់មកផ្ទះវិញ"៕
ចុចអាន ៖
អាមេរិកប្រកាសដាក់ទណ្ឌកម្មថ្មីលើរុស្ស៊ី ពាក់ព័ន្ធរឿងជ្រៀតជ្រែងការបោះឆ្នោត
អាមេរិកគ្រោងបញ្ជូនជនអន្ដោប្រវេសន៍កម្ពុជាជិត ៥០នាក់ មកកាន់ប្រទេសវិញ