ពលរដ្ឋខ្មែរកាន់អត្តសញ្ញាណបណ្ណគំរូចាស់ត្រូវប្ដូរជាបន្ទាន់ តែត្រូវភ្ជាប់ឯកសារទាំងនេះទៅផង
- 2018-12-20 04:41:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពលរដ្ឋខ្មែរកាន់អត្តសញ្ញាណបណ្ណគំរូចាស់ត្រូវប្ដូរជាបន្ទាន់ តែត្រូវភ្ជាប់ឯកសារទាំងនេះទៅផង
ចន្លោះមិនឃើញ
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ខាងមុខនេះ អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរគំរូចាស់ទាំងអស់ នឹងត្រូវអស់សុពលភាពប្រើប្រាស់។ ដូច្នេះសូមប្រជាពលរដ្ឋទាំង២ភេទ ដែលកំពុងប្រើប្រាស់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរគំរូចាស់ទាំងអស់ និងប្រជាពលរដ្ឋដែលគ្រប់អាយុ ១៥ឆ្នាំឡើង ដែលពុំទាន់មានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរគំរូថ្មី រួសរាន់ទៅបំពេញបែបបទស្នើសុំផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរគំរូថ្មី។ ការធ្វើអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរគំរូថ្មី នៅតាមបណ្តាទីតាំងដូចឲជា៖
ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសង្កាត់ ឬ
អធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ ឬ
ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ដែលខ្លួនរស់នៅ ឬ
ស្នាក់ការផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ នៅផ្សារទំនើបអ៊ីអនម៉ល២សែនសុខ។
ចំពោះឯកសារតម្រូវមានដូចជា៖ សំបុត្រកំណើត ឬសំបុត្របញ្ជាក់កំណើត និងសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ ឬលិខិតបញ្ជាក់ទីលំនៅ និងអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរគំរូចាស់៕