​មក​ដឹង​តម្លៃ OPPO F9 ពណ៌​ថ្មី ​ចេញ​មក​អបអរ​ឆ្លង​ឆ្នាំ​សកល!

  • 2018-12-21 09:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ថ្មីៗ​នេះ ក្រុមហ៊ុន OPPO ទើប​នឹង​បញ្ចេញ​លក់​ម៉ូដែល OPPO F9 ពណ៌​ថ្មី​មួយ​ទៀត ដែល​ជា​ពណ៌​ប្រដេញ​បៃតង​លាយ​ស យ៉ាង​ស្រស់​ស្អាត​ដើម្បី​អបអរ ឱកាស​បុណ្យ​ណូអែល​និង​បុណ្យ​ចូល​ឆ្នាំ​សកល​ខាង​មុខ​នេះ ថែម​ទាំង​ផ្ដល់​ជូន​ប័ណ្ណ​ធានា​ពិសេស​មួយ​ទៀត។

​តាម​ការ​ឲ្យ​ដឹង​ពី​ក្រុមហ៊ុន OPPO ម៉ូឌែល F9 ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ដោយ​ផ្អែក​លើ​ចំណុច​ជា​ច្រើន​ដូច​ជា រូបរាង គុណភាព​ តម្លៃ​ និង​ជា​ពិសេស​​គឺ​ពណ៌​របស់ F9 មួយៗ​ចេញ​មក​គឺ​ប្លែក។

​ត្បិត​ថា​ក្រុមហ៊ុន​ក៏​បាន​ចេញ​ពណ៌​ថ្មី​សម្រាប់​វាយលុក​ទីផ្សារ​របស់​ខ្លួន​បន្ថែម ប៉ុន្តែ​​ពណ៌​បៃតង (Jade Green) នេះ​ ជា​ពណ៌​មាន​ចំនួន​កំណត់ (Limited Edition) ។

ចំពោះ​តម្លៃ​របស់​វា​មិនបាន​ផ្លាស់ប្ដូរ​នោះ​ទេ គឺ​នៅ​ក្នុង​តម្លៃ ៣៣៩ ដុល្លារ​អាមេរិក​ដដែល។

F9 មាន ៣ ពណ៌​សម្រាប់​ជ្រើសរើស​គឺ ពណ៌​ខៀវ(Twilight Blue) ពណ៌​ក្រហម(Sunrise Red) ពណ៌​ស្វាយ(Starry Purple) ដែល​សុទ្ធ​តែ​ជា​ពណ៌​ពេញ​និយម​សម្រាប់​អ្នក​ប្រើប្រាស់។

ដើម្បី​ជា​កាដូ​តបស្នង​ទៅ​កាន់​អតិថិជន​ដោយ​រាល់​ការ​ជាវ OPPO F9 គិត​ចាប់​ពី​ថ្ងៃ​ទី ២០ ខែ​ធ្នូ ឆ្នាំ ២០១៨ ដល់​ថ្ងៃ​ទី ២៨ ខែ​កុម្ភៈ ឆ្នាំ២០១៩ នឹង​ទទួល​បាន​ប័ណ្ណ​ធានា​លើ​អេក្រង់​ដែល​មាន​សុពលភាព ៦ ខែ គិត​ចាប់​ពី​ថ្ងៃ​ដែល​បាន​ជាវ។

ប្រសិន​បើ​អេក្រង់​មាន​ការ​បែកបាក់​ឬ ខូចខាត​អតិថិជន​អាច​ប្រើ​ប័ណ្ណ​ធានា​អេក្រង់​នេះ ដើម្បី​ផ្លាស់ប្ដូរ​យក​អេក្រង់​ថ្មី​បាន​ចំនួន​មួយ​ដង ដោយ​មិន​គិត​ថ្លៃ​ពី OPPO Service center។ ប៉ុន្តែ​បើ​មាន​ការ​បាត់បង់​នូវ​ប័ណ្ណ​ធានា​នេះ នោះ​លោកអ្នក​នឹង​មិន​អាច​ទទួល​បាន​នូវ​អត្ថប្រយោជន៍​នេះ​ឡើយ។

ជាក់ស្ដែង យើង​ក៏​ដឹង​ដែរ​ថា ​ឱកាស​បុណ្យ​ណូអែល(គ្រិស្មាស) ក៏​ដូចជា​បុណ្យ​ចូល​ឆ្នាំ​សកល​ កំពុង​ខិត​ជិត​មក​ដល់​នោះ អ៊ីចឹង​សម្រាប់​អ្នក​ដែល​ត្រូវការ​ទិញ​កាដូ​ជូន​មនុស្ស​ជាទី​ស្រឡាញ់ ឬ ទិញ​របស់​សម្រាប់​ជា​ការ​លើកទឹកចិត្ត​ឱ្យ​ខ្លួនឯង OPPO F9 Jade Green ពិត​ជា​ជម្រើស​មួយ​ដ៏​សម​គួរ​សម្រាប់​លោក​អ្នក ដែល​នេះ​ជា​កាដូ ២ ពី OPPO គឺ F9 ពណ៌​ថ្មី​ និង​ការ​ថែម​ជូន​ប័ណ្ណ​ធានា​សម្រាប់​ការ​ប្ដូរ​អេក្រង់​ថ្មី​មួយ​ដង។

ចំពោះ​ចំណុច​ពិសេស​របស់ OPPO មាន​លក្ខណៈ​ពិសេស​ៗ​៖

  • អេក្រង់​បែប​ដំណក់​ទឹក (Water drop Screen) ទំហំ ៦,៣ អ៊ិញ FullHD+
  • រចនា​ស្រោប​ស៊ុម​ពណ៌​មាស និង​មាន​ពណ៌​បៃតង​ថ្មី ដែល​ពណ៌​នេះ​ប្រៀប​ដូច​ជា​ត្បូង​មរកត​
  • ថាមពល​ថ្ម​ទំហំ​ធំ ៣៥០០ មីលីអំពែ
  • ​មាន​​បច្ចេកវិទ្យា​សាក​ថ្ម​លឿន VOOC Flash Charge សាក​ថ្ម ៥ នាទី និយាយ​បាន ២ ម៉ោង
  • បច្ចេកវិទ្យា AI Beauty 2.1 ដែល​ធ្វើឲ្យ​ការ​ថត​រូប​កាន់​តែ​ស្រស់​ស្អាត
  • បច្ចេកវិទ្យា​ដោះ​សោរ​ដោយ​ការ​ស្គែន​មុខ (Facial Unlock)
  • កាមេរ៉ា​មុខ ២៥ មេហ្គាភិចសែល កាមេរ៉ា​ក្រោយ ១៦+២ មេហ្គាភិចសែល
  • ដើរ​ដោយColorOS 5.2 និង​ប្រព័ន្ធ​ដំណើរការ Android 8.1 មានRam 6GB និង​មេម៉ូរី 64GB។

តាម​រយៈ​ពណ៌​ថ្មី​របស់ F9 បូក​រួម​ជាមួយ​ប័ណ្ណ​ធានា​អេក្រង់​រយៈពេល ៦ ខែ​ បន្ថែម​ពី​លើ​ប័ណ្ណ​ធានា​បច្ចុប្បន្ន និង​ចំណុច​ពិសេសៗ​របស់​ម៉ូដែល F9 ហើយ​តម្លៃ​ត្រឹម​តែ ៣៣៩ ដុល្លារ​អាមេរិក នោះ​អាច​ធ្វើ​ឱ្យ​អ្នក​ទាំងអស់​គ្នា​ពិចារណា​បាន​ថា OPPO F9 ពិត​ជា​កាដូ​ដ៏​សាកសម​សម្រាប់​ខ្លួនឯង​ឬ​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់​ក្នុង​ថ្ងៃ​បុណ្យ​ណូអែល ក៏​ដូចជា​បុណ្យ​ចូល​ឆ្នាំ​សកល​ក្នុង​ឆ្នាំនេះ។

ដោយ​ឡែក​អត្ថន័យ​នៃ​ពណ៌​បៃតង (Jade Green) ត្រូវ​បាន​គេ​ចាត់​ទុក​ថា​និមិត្ត​រូប​នៃ​ភាព​បរិសុទ្ធ ភាព​ទន់​ភ្លន់ និង​មាន​ក្ដី​សង្ឃឹម​ ប្រកប​ដោយ​ក្ដី​ស្រឡាញ់ ​ថែម​ទាំង​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ថ្ម​ការពារ​ដោយសារ​តែ​វា​អាច​ទប់ទល់​នឹង​ថាមពល​អវិជ្ជមាន​ដែល​នៅ​ជុំវិញ​អ្នក​ទៀត​ផង៕

សម្រាប់​ព័ត៌មាន​បន្ថែម លោក​អ្នក​អាច​ចូល​ទៅ​កាន់​ផេក​ផ្លូវការ​របស់ OPPO បាន៖ https://www.facebook.com/OPPOCAMBODIA/

អត្ថបទ៖ រក្សា