លើកនេះ Autumn Allen ចេញ MV ថ្មី ថែមទាំងរាំចាក់ក្បាច់ឡើងឡួយ

  • 2018-12-23 07:54:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាចម្រៀងខ្មែរ អាមេរិកកាំង Autumn Allen ទើបតែចេញបទចម្រៀង MV ថ្មីចំណងជើងថា «Gibberish» ជាភាសាអង់គ្លេសទាំងស្រុង​ ជាមួយចង្វាក់ភ្លេងថ្មី ហើយថែមទាំងរាំបានយ៉ាងរស់រវើក។

យុវតីវ័យ ១៦ ឆ្នាំ Autumn Allen តែងតែបង្ហាញសមត្ថភាព ទេពកោសល្យរបស់ខ្លួនជារឿយ​​​​​​ៗ ភាពស្រស់ស្អាត និងការខិតខំព្យាយាមរបស់ក្មេងស្រីម្នាក់នេះ បានធ្វើឱ្យផលិតកម្មចម្រៀងបរទេសចាប់អារម្មណ៍ ទើបបទថ្មី «Gibberish» ត្រូវបានផលិតឡើយនៅបរទេសតែម្តង។

ក្នុង MV បទថ្មីរបស់ Autumn Allen ចំណងជើង «Gibberish» បានថតឡើងក្នុងប្រទេសអូស្រ្តាលី ជាមួយក្រុមរាំបរទេសទាំងអស់ ហើយយុវតីស្រស់ស្អាតម្នាក់នេះថែមទាំងបច្ចេញក្បាច់រាំតាមបទចម្រៀងបានយ៉ាងល្អ បើទោះជាមិនធ្លាប់មានបទពិសោធន៍សម្ដែងរាំពីមុន។

ចង់ដឹងថាបទថ្មី «Gibberish» Autumn Allen ច្រៀងពិរោះ និងរាំឡូយបែបណា តោះទស្សនាវីដេអូខាងក្រោម៖

អត្ថបទ៖ Sunny