Samsung ចាប់​ផ្ដើម​បញ្ចេញ Android Pie ​ដល់​អ្នក​ប្រើ Galaxy S9/S9+

  • 2018-12-24 08:37:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Samsung បាន​សន្យា​ថា​នឹង​ចាប់​ផ្ដើម​បញ្ចេញ​ប្រព័ន្ធ​ប្រតិបត្តិការ​ Android ជំនាន់​ចុង​ក្រោយ​ (Android Pie) ដល់​អ្នក​ប្រើ​ប្រាស់​ Galaxy S9 ​ឲ្យ​បាន​ត្រឹម​ខែ​មករា​ឆ្នាំ​ក្រោយ​នេះ។ យ៉ាងណាក្ដី​ Samsung ទំនង​ជា​បាន​ពន្លឿន​សកម្មភាព​លឿន​ជាង​ការ​សន្យា​របស់​ខ្លួន។

តាម​ការ​ចុះ​ផ្សាយ​របស់​​វិបសាយ​ SamMobile ឲ្យ​ដឹង​ថា​ការ​អាប់ដេត​ Android Pie ផ្លូវ​បាន​ចាប់​ផ្ដើម​ហើយ​​នៅ​ក្នុង​ប្រទេស​អាល្លឺម៉ង់។ ក្រោយ​ពី​អាប់ដេត​រួច​ Version នៃ Software របស់​ Galaxy S9+ នឹង​ប្ដូរ​ទៅ​ជា​ G965FXXU2CRLI ហើយ​​របស់​ Galaxy S9 នឹង​ប្ដូរ​ទៅ​ជា​ G960FXXU2CRLI។

ការ​អាប់ដេត​នេះ​មាន​​ទំហំ​ធំ​ដល់​ ១៧៤៤,២៤ MB ដោយ​សារ​ជា​ការ​អាប់ដេត​ដ៏​ធំ​មួយ។ ក្នុង​ការ​អាប់ដេត​នេះ​មាន​បញ្ចូល​នូវ​ One UI ដែល​​មាន​រួម​បញ្ចូល​មុខងារ​ថ្មីៗ​ជា​ច្រើន៕

ចុចអាន៖

ប្រភព៖ Androidauthority   ប្រែ​សម្រួល៖ សុខហេង