ស៊ូ យ៉ាទី​ ចូល​ហាត់​វិញ​បាន១សប្ដាហ៍​ហើយ ក្រោយ​សម្រាក​ព្យាបាល​របួស ៣ ខែ

  • 2018-12-27 07:20:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាំ​ទី​ជម្រើស​ជាតិ​កម្ពុជា និង​ក្លឹប​ណាហ្គាវើល ស៊ូ យ៉ាទី បាន​ចូល​ហ្វឹកហាត់​វិញ​ចំនួន ១​សប្ដាហ៍​ហើយ ​បន្ទាប់​ពី​សម្រាក​ព្យាបាល​របួស​​ឆ្អឹង​ប្រអប់​ដៃ​ខាង​ឆ្វេង​បាន​៣ ខែ។

ស៊ូ យ៉ាទី

អ្នក​ចាំ​ទី​ដៃ​ទី​១​របស់​កម្ពុជា​រូប​នេះ​បាន​ឲ្យ​ដឹង​ថា ការ​វិល​មក​កាន់​ទីលាន​ចំនួន ១ សប្ដាហ៍​វិញ​នេះ​ គ្រាន់​តែ​​ហ្វឹកហាត់​ចាប់​បាល់​តិច​ៗ​សិន​ប៉ុណ្ណោះ ពោល​គឺ​មិន​ទាន់​ហ៊ាន​សម្រុក​ហាត់​ឡើយ​ខ្លាច​មាន​ការ​ប៉ះពាល់​។ ចំពោះ​ស្ថាន​ភាព​របួស​គឺ​ជា​សះស្បើយ​​ហើយ បន្ទាប់​ពី​សម្រាក​ព្យាបាល​ចំនួន ៣ ខែ​កន្លង​មក។

​ប៉ុន្តែ​គេ​មិន​ទាន់​ច្បាស់​ថា អាច​វិល​មក​រក​ភាព​ដើម​វិញ​​ ដោយ​ហាត់​បាន​​ពេញ​លេញ​នៅ​ពេល​ណា​នោះ​ទេ។ របួស​របស់ យ៉ាទី កើត​ឡើង​ក្នុង​អំឡុង​ពេល​រូប​គេ​ប្រកួត​ទល់​ក្រុម​វិសាខា៕ ​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​