ដំបូន្មានល្អៗពីពេទ្យជំនាញ ជុំវិញជំងឺទឹកនោមផ្អែមដ៏ពេញនិយមប្រចាំស្រុកខ្មែរ
- 2018-12-29 11:16:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដំបូន្មានល្អៗពីពេទ្យជំនាញ ជុំវិញជំងឺទឹកនោមផ្អែមដ៏ពេញនិយមប្រចាំស្រុកខ្មែរ
ចន្លោះមិនឃើញ
DKSH និងក្រុមហ៊ុនអាហារូបត្ថម្ភ Abbottរៀបចំសិក្ខាសាលាស្តីអំពីជំងឺទឹកនោមផ្អែមពិភពលោកសម្រាប់ឆ្នាំនេះ ដើម្បីគាំទ្រទិវាជំងឺទឹកនោមផ្អែមពិភពលោក ដោយអញ្ជើញអ្នកកើតជំងឺ និងអ្នកប្រឈមមុខនឹងជំងឺទឹកនោមផ្អែមជាង ៣៥០ នាក់ចូលរួម។
សិក្ខាសាលានេះ ធ្វើដោយសហការជាមួយមន្ទីរពេទ្យព្រះកុសុមៈ និង សមាគមន៍ទឹកនោមផ្អែម និងក្រពេញកម្ពុជា (CSDE) ក្នុងគោលបំណង លើកកម្ពស់ការយល់ដឹង របស់ប្រជាពលរដ្ឋកម្ពុជា ទៅលើវិធីសាស្ត្រក្នុងការបង្ការជំងឺទឹកនោមផ្អែម និង ជួយអ្នកជំងឺដែលកំពុងរស់នៅជាមួយនឹងទឹកនោមផ្អែម មានភាពកាន់តែល្អប្រសើរ។
លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត កុយ វ៉ាន់នី ឯកទេសផ្នែកក្រពេញអ័រម៉ូន និងជាប្រធានសមាគមគ្រូពេទ្យទឹកនោមផ្អែម និងក្រពេញកម្ពុជាបានរៀបរាប់ថា៖ "អ្នកជំងឺទឹកនោមផ្អែមមានប្រមាណ ៤២៥ លាននាក់នៅទូទាំងពិភពលោក។ មានន័យថា ក្នុងចំណោមមនុស្ស ១១នាក់ មានម្នាក់ មានជំងឺទឹកនោមផ្អែម។ ក្នុងនោះ អ្នកជំងឺទឹកនោមផ្អែមនៅកម្ពុជា មានរហូតដល់ ២៤៦ ០០០នាក់(អត្ត្រាប្រវ៉ាឡង់ ២.៦% ធៀបទៅនឹងចំនួនមនុស្សពេញវ័យ)។ កត្តានេះបានផ្តល់ ផលប៉ះពាល់យ៉ាងខ្លាំង ដល់សេដ្ខកិច្ចសុខភាពក្នុងប្រទេសកម្ពុជា និងបណ្តាលប្រទេសជុំវិញពិភពលោក"។ លោកវេជ្ជបណ្ឌិត ថិល សុភា ឯកទេសផ្នែកក្រពេញអ័រម៉ូន នៅមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត ក៏បានចូលរួមនិងចែករំលែកចំណេះដឹង និងដំបូន្មានរបស់គាត់លើប្រធានបទ ការបង្ការផលលំបាកនៃជំងឺទឹកនោមផ្អែមទៅលើ ភ្នែក តម្រងនោម និងដំបៅជើង ថា៖ "ជំងឺទឹកនោមផ្អែមគឺជាជំងឺកាចសាហាវដែល អាចផ្តល់ផលវិបាកដូចជា ខូចភ្នែក ខូចតម្រងនោម អសមត្ថភាពផ្លូវភេទ និងដំបៅជើងដែលមិនអាចព្យាបាលបាន។ ដើម្បីទប់ស្កាត់ផលវិបាកទាំងនេះ អ្នកជំងឺចាំបាច់ត្រូវគ្រប់គ្រងកម្រិតជាតិស្ករ និងសម្ពាធឈាមឲ្យបានជាប់លាប រួមជាមួយរបបអាហារត្រឹមត្រូវ ហាត់ប្រាណជាប្រចាំ និង លេបថ្នាំតាមវេជ្ជបញ្ជា"។
លើសពីនេះទៅទៀត លោកសាស្ត្រចារ្យ ទូច ឃុន នាយករងសមាគមន៍គ្រូពេទ្យទឹកនោមផ្អែមនិងក្រពេញកម្ពុជា និងជាប្រធានផ្នែកជំងឺទឹកនោមផ្អែម និងនាយករងមន្ទីរពេទ្យព្រះកុសុមៈ បានរំលឹកដែរថា អាហារ និងអាហារូបត្ថម្ភបន្ថែម មានសារៈសំខាន់ណាស់ក្នុងការគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម។ អ្នកជំងឺត្រូវប្រាកដថា បានបរិភោគគ្រប់គ្រាន់សម្រាប់តម្រូវការរាងកាយ ប៉ុន្តែមិនឲ្យច្រើនហួសដែលអាចបណ្តាលឲ្យជាតិស្ករក្នុងឈាមកើនឡើង។
ដូច្នេះអាហារូបត្ថម្ភសម្រាប់អ្នកជំងឺទឹកនោមផ្អែមដែលមានគ្រប់សារធាតុចិញ្ចឹម និងតុល្យភាព គឺជាជម្រើសដ៏ល្អដើម្បីជួយស្ថានភាពអាហារូបត្ថម្ភបានប្រសើរឡើង និងជួយដល់ការគ្រប់គ្រងជាតិស្ករនិងជំងឺទឹកនោមផ្អែមបានល្អ។
ជាក់ស្ដែង មានប្រភេទអាហារូបត្ថម្ភមួយចំនួនដូចជា Glucerna Triple Care ដែលបានផ្សំឡើងតាមបែបវេជ្ជសាស្ត្រជាពិសេសសម្រាប់ អ្នកជំងឺទឹកនោមផ្អែម និងអ្នកប្រឈមនឹងជំងឺទឹកនោមផ្អែម ជួយលើកកម្ពស់ស្ថានភាពអាហារូបត្ថម្ភរបស់អ្នកជំងឺ ក៏ដូចជាជួយឲ្យការគ្រប់គ្រងជាតិស្ករក្នុងឈាមកាន់តែប្រសើរ ជួយឲ្យស្រកទម្ងន់ និងទំហំចង្កេះ ជួយដល់សុខភាពបេះដូង និងជួយសម្រួលដល់ការព្យាបាលឲ្យកាន់តែមានប្រសិទ្ធិភាពជាដើម។ យ៉ាងណា អ្នកគួរពិគ្រោះជាមួយគ្រូពេទ្យជំនាញឲ្យបានលម្អិតសិនមុននឹងប្រើប្រាស់ ដើម្បីប្រាកដថាសុខភាពអ្នកអាចទ្រង់អាហារូបត្ថម្ភប្រភេទនេះបានឬអត់៕