ច្បាស់ការណ៍! នាយិកា ឌែម៉ូគ្លីនិក បោះជំហានចូលទៅតុលាការព្រឹកនេះហើយ
- 2019-01-04 03:18:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ច្បាស់ការណ៍! នាយិកា ឌែម៉ូគ្លីនិក បោះជំហានចូលទៅតុលាការព្រឹកនេះហើយ
ចន្លោះមិនឃើញ
អ្នកស្រី ហូវ ដានេ នាយិកាមជ្ឈមណ្ឌលកែសម្ផស្ស ឌែម៉ូគ្លីនិក ដែលរងការចោទប្រកាន់ពីបទប្រើប្រាស់វីដេអូលួចថតភ្ញៀវកំពុងទទួលព្យាបាលពីមជ្ឈមណ្ឌល ដើម្បីជំរិតទារប្រាក់នោះ ឥឡូវតាមដំណឹង អ្នកស្រីនឹងចូលខ្លួនទៅកាន់តុលាការនៅព្រឹកនេះហើយ។
ដំណើរនេះ តាមអ្នករាយការណ៍ព័ត៌មានរបស់ Sabay ពីតុលាការរាជធានី អ្នកស្រី ដានេ ត្រូវបានអបដំណើរដោយមិត្តសិល្បៈជិតស្និទ្ធចំនួនដូចជាអ្នកនាង យុគ ចិន្តា ជាដើម ជូននាយិការូបនេះ ដើម្បីឆ្លើយបំភ្លឺនូវរឿងរ៉ាវទាំងឡាយពាក់ព័ន្ធនឹងការចោទប្រកាន់ពីភាគីដើមបណ្ដឹង។
នៅមុននេះ អ្នកស្រី ហូវ ដានេ ដែលទើបរៀបការហើយថ្មីៗ បានរងការចោទពីអតីតអតិថិជនម្នាក់ ដែលបានចូលទៅទទួលសេវាធ្វើក្រមុំ។ បណ្ដឹងនោះ ដើមបណ្ដឹង បានចោទប្រកាន់អ្នកស្រីថា បានលួចថតវីដេអូខ្លួនពេលកំពុងទទួលសេវា ហើយយកវីដេអូនោះមកជំរិតទារប្រាក់។ ប៉ុន្តែព័ត៌មានធ្លាយចេញពីភាគីខាងចុងចោទ ថាជាករណី មួលបង្កាច់ទៅវិញ។
ជុំវិញបណ្ដឹងនោះ ក៏មានព័ត៌មានចុះផ្សាយហូរហែថា អ្នកស្រី ហូវ ដានេ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន។ ប៉ុន្តែជាក់ស្ដែង មិនមានរឿងដូច្នេះឡើយ។ នៅម្សិលមិញនេះទៀត ក៏ភ្ញាក់ផ្អើលម្ដងទៀតថា អ្នកស្រីត្រូវសមត្ថកិច្ចចាប់បញ្ជូនមែនទែនហើយ ក្នុងសូម្បីលោក ផែង វណ្ណៈ ក៏បានអះអាងពីរឿងនេះដែរ។ ព័ត៌មានទាំងនោះ ដោយផ្អែកលើរូបថតសមត្ថកិច្ចនាំខ្លួននារីម្នាក់មានភិនភាគដូចអ្នកស្រី នាយិកា។
ប៉ុន្តែតាម ភាគីនាយិកា មិនមែនជាអ្នកស្រីឡើយ នារីក្នុងរូបភាព គឺជាបុគ្គលិករបស់អ្នកស្រីប៉ុណ្ណោះ!