ក្ដៅ!! រសៀល​នេះ តុលាការ​សម្រេច​ឲ្យ​ឃុំ​ខ្លួន​នាយិកា "ឌែម៉ូគ្លីនិច" បណ្ដោះ​អាសន្ន​ហើយ!

  • 2019-01-05 08:01:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម លោក តាំង ស៊ុនឡាយ ប្រធាន​សាលា​ដំបូង​រាជធានី ប្រាប់ Fresh Newsអ្នក​ស្រី ហូវ ដានេ នាយិកា​មជ្ឈមណ្ឌល​កែ​សម្ផស្ស "ឌែម៉ូគ្លីនិច" រួម​ជាមួយ​ម្នាក់​ជា​បុគ្គល​ពេទ្យ ជំនាញ​ខាង​ផ្នែក​វះកាត់​ប្រដាប់​ភេទ ត្រូវ​បាន​ចៅ​ក្រម​ស៊ើបសួរ សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក ម៉ុង មុនី​សោភា ចេញ​ដីកា​បង្គាប់​ឲ្យ​ឃុំ​ខ្លួន​អ្នក​ទាំង២ ដាក់​ពន្ធនាគារ​ជា​បណ្ដោះ​អាសន្ន​ហើយ នារសៀលថ្ងៃទី០៥ ខែ​មករា ឆ្នាំ២០១៩នេះ។

រូបភាព៖ហ្វេសប៊ុក

ការ​សម្រេច​នេះ បន្ទាប់​ពី​ថ្ងៃ​ទី ៤ មករា ម្សិលមិញ ចុង​ចោទ​ទាំង​ពីរ ត្រូវ​បាន​លោក សឿន មុនីរ័ត្ន ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ សម្រេច​ចោទ​ប្រកាន់​ពី​បទ "គំរាម​កំហែង​ហែក​កេរ្តិ៍ បទ​កំហែង​យក និង​បទ​ប៉ះពាល់​សិទ្ធិ​ខាង​រូបភាព​នៃ​បុគ្គល" និង​បាន​បញ្ជូន​សំណុំ​រឿង​នេះ​ទៅ​ចៅ​ក្រម​ស៊ើបសួរ ចាត់ការ​បន្ត​តាម​នីតិវិធី មុន​ពេល​ចៅក្រម​ស៊ើប​សួរ សម្រេច​ឲ្យ​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​នៅ​ថ្ងៃ​នេះ។

ជាមួយ​នឹង​ការ​សម្រេច​របស់​សាលា​ដំបូង​រាជធានី​នេះ នាយិកា​ខាង​លើ និង​បុគ្គលិក​ជា​គ្រូពេទ្យ​ជំនាញ​វះកាត់​ប្រដាប់​ភេទប្រចាំ​ឌែម៉ូ នឹង​ត្រូវ​បញ្ជូន​ទៅ​ពន្ធនាគារ ប៉េហ្សី នៅ​រសៀល​ថ្ងៃ​ទី ៥ មករា ២០១៩ នេះ​តែ​ម្ដង៕

អត្ថបទ៖ ទារិកា

អត្ថបទថ្មី