មិនធម្មតា! រៀបការមិនទាន់បាន១ខែផង ញ៉ែម សុគន្ធ​ប្រកាសភរិយាកំពុងពពោះកូនដំបូងស្រេច

  • 2019-01-08 09:49:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ទោះបីជា​មុន​រៀបការ​លោក​ ​ញ៉ែម​ ​សុគន្ធ​ ​ពើបប្រទះ​នូវ​រឿង​អាស្រូវ​មិន​ល្អ​ខ្លះ​ៗ​ក៏​ពិតមែន​ តែពិធីរៀបការ​របស់​លោក​ប្រព្រឹត្តិ​ឡើង​ដោយ​រលូន​គ្មានការរំខានណាមួយឡើយ ដោយមាន​ការចូលរួម​ពីសំណាក់​មិត្តភក្តិ​ក្នុង ​និង ​ក្រៅ​សិល្បៈជាច្រើនកាលពីចុងឆ្នាំ ២០១៨ កន្លងទៅ​។ ដោយឡែក​ពេលនេះ​ដែរ​ ​ញ៉ែម​ ​សុគន្ធ​ ​ក៏​ទទួល​បាន​ដំ​ណឹង​ល្អ​ពី​ភរិយាកំពុងមានផ្ទៃពោះ ហើយខ្លួន​ក៏ត្រៀមក្លាយជា​ឪពុក​គេនៅ​ក្នុង​ពេល​ឆាប់​ៗ​នេះដែរ។

បើគិតពីការ​រៀបការ​បាន​ប្រមាណ​ជាង​មួយ​ខែប៉ុណ្ណោះតារាសម្តែង​ចង្កា​ព្រែក​រូបនេះ​ ​បាន​​សម្តែង​អារម្មណ៍​សប្បាយរីករាយ​ពេលទទួលបានដំណឹងល្អពីភរិយា​កំពុង​ពរ​ពោះកូនដំបូង​។ នេះជា​ចំណងដៃ​រវាង​លោក​ ​និង​ភរិយាដែលទើបនឹងរៀបការបានថ្មីថ្មោងផងដែរ ត្បិតពិតជាមាន​រយៈពេលលឿនក៏ដោយ។

​ក្រៅពី​បង្ហាញ​ភាព​សប្បាយរីករាយ​តារាសម្តែងសម្បុរស្រអែមរូបនេះ ​កាន់តែ​បង្ហាញ​ក្តី​ស្រឡាញ់ និងការយកចិត្តទុកដាក់​ ចំពោះភរិយា​ខ្លាំង​ជាង​មុនទៅទៀត ​ដោយ​លោក​បាន​ទៅ​ទិញ​ទឹកដោះគោសម្រាប់ស្ត្រីមានផ្ទៃពោះ​ ដើម្បី​ថែបំប៉ន​សុខភាព​ភរិយា​ ​និង ទារកក្នុងក្នុង​ផ្ទៃ​ផង​ដែរ​ ​ពិសេសលោកបានបញ្ជាក់លើបណ្តាញសង្គមរបស់ ​លោក​ថា ​លោក​ស្រឡាញ់​គ្រួសារ​តូច​របស់​លោក​ ​ជាពិសេស​ភរិយារបស់លោក។ តារាសម្ដែង​រូបនេះ ពិតជាអរគុណជាពិសេសដែលបានជូនកាដូដ៏មានតម្លៃសម្រាប់រូបលោក​ហើយលោកក៏មិនបានបញ្ជាក់ថាលោកចង់បានកូនស្រី ឬប្រុសដែរ៕

រូបភាពយកពីFB​ Page​ &​ IG​៖ លោក ញ៉ែម សុគន្ធ ​​

អត្ថបទ៖ សិរីរត្នន៍

អត្ថបទថ្មី