Girl's Day អាចនឹងរំសាយក្រុម ក្រោយកុងត្រារបស់ពួកគេបានបញ្ចប់
- 2019-01-11 06:45:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Girl's Day អាចនឹងរំសាយក្រុម ក្រោយកុងត្រារបស់ពួកគេបានបញ្ចប់
ចន្លោះមិនឃើញ
ខណៈកុងត្រារបស់ពួកគេនឹងដល់ថ្ងៃបញ្ចប់ឆាប់ៗក្នុងឆ្នាំនេះ រាល់សមាជិកក្រុមចម្រៀង Girl's Day ទាំងអស់ត្រូវបានឲ្យដឹងថា នឹងស្វែងរកផលិតកម្មថ្មី។
ក្រុមចម្រៀង Girl's Day ចាប់ផ្ដើមប្រឡូកចូលវិស័យសិល្បៈដំបូងក្នុងឆ្នាំ ២០១០ ហើយរាល់សមាជិកក្រុមទាំងអស់បានចុះកុងត្រាជាមួយផលិតកម្មរបស់ពួកគេសាជាថ្មីក្នុងឆ្នាំ ២០១៧។ រយៈពេល ២ ឆ្នាំក្រោយមក កុងត្រារបស់ពួកគេក៏ជិតដល់ពេលបញ្ចប់ទៀត ហើយក្នុងពេលនេះ មើលទៅហាក់ដូចជាសមាជិកនីមួយៗនឹងមិនសម្រេចចិត្តចុះកុងត្រាជាថ្មីសាឡើងវិញឡើយ។
បើតាមប្រភពជាច្រើនបានឲ្យដឹងថា សមាជិកទាំង ៤ របស់ក្រុមចម្រៀងស្រីមួយនេះ គឺមានគម្រោងចាកចេញពីផលិតកម្ម Dream T និងធ្វើការជាមួយក្រុមហ៊ុនថ្មីរៀងៗខ្លួន ដើម្បីបន្តអាជីពជាតារាសម្ដែងរបស់ពួកគេ ជាជាងការងារជាតារាចម្រៀង។
ខណៈខួបគម្រប់ ៩ ឆ្នាំរបស់ក្រុមចម្រៀងមួយនេះ កាន់តែខិតជិតមកដល់ក្នុងពេលត្រឹមតែប៉ុន្មានខែទៀតនេះ ក្រុមចម្រៀង Girl's Day បានកំពុងធ្វើឲ្យអ្នកគាំទ្រជាច្រើនមានការងឿងឆ្ងល់ ថាតើពួកគេនឹងនៅបន្តសកម្មភាពក្នុងក្រុមនេះទៀតឬក៏សម្រេចចិត្តរំសាយក្រុមដូចដែលអ្វីដែលប្រភពជាច្រើនបានបញ្ជាក់នោះមែន៕