រ៉ូមែនទិកណាស់! គូម៉ា ធ្វើខួបកំណើតផង ខួបស្នេហ៍ផង ជូន ម៉ៅ គីមធីតា

  • 2019-01-18 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក គូ​ម៉ា និង កញ្ញា ម៉ៅ គីម​ធី​តា បាន​បង្ហាញ​ទំនាក់​ទំនង​ ដោយ​ សារ​ភាព​ថា​ពិត​ជា​មាន​ចិត្ត​លើ​គ្នា​ពិត​មែន ​លែង​លាក់​លៀម​ដូច​កាល​ពី​មុន​ហើយ។ ​កាន់​តែ​ផ្អែម​ល្ហែម​ទៀត​នោះ ​ក្នុង​ថ្ងៃ​កំណើត​របស់​​កញ្ញា ធី​តា ​លោក ​គូម៉ា​បាន​រៀប​ចំ​យ៉ាង​ Surprise ​បំ​ផុត​ដល់​ម្ចាស់​ចិត្ត​របស់​ខ្លួន នៅ​ទឹក​ដឹ​ខេត្ត​មណ្ឌល​គិរី ​ដោយ​ឆ្លៀត​រំលឹក​គម្រប់​ខូប​ស្នេហា​របស់​អ្នក​ទាំង​ពីរ​ផង​ដែរ។

អាកាស​ធាតុ​កំពុង​ត្រជាក់ ​តែ​គូ​ស្នេហ៍​ទាំង​ពីរ​ហាក់​មិន​រងា​អ្វី​ឡើយ ​​ដោយ​ម្ចាស់​បទ "ស្ទោង​កំពង់​ធំ​" បាន​ជូន​ពរ​កញ្ញា ធី​តា​ថា ៖ "រីករាយ​ថ្ងៃ​កំណើត​សំណព្វ​ចិត្ត​បង បង​សូម​ជូន​ពរ​អូន​អោយ​មាន​សុខ​ភាព​ល្អ មាន​សម្រស់​កាន់​តែ​ស្អាត​ស្រស់​សោភា ប្រាថ្នា​អ្វី​បាន​សម្រេច​ដូច​បំណង លុយ​ហូរ​ចូល​ដូច​ទឹក។ ជា​ពិសេស​សូម​អោយ​មុខ​របរ​ដែល​អូន​កំពុង​ចាប់​ផ្ដើម​សូម​អោយ​ជោគជ័យ​និង​រីក​ចំរើន​ទៅ​មុខ​រហូត"។

​រី​ឯ កញ្ញា គីម ធីតា វិញ​ សប្បាយ​ចិត្ត​មិន​ស្ទើរ​នោះ​ទេ ​ដោយ​សរសេរ​អរគុណ​ដល់​ម្ចាស់​ចិត្ត និង​មិត្តភ័ក្ដិ​សម្រាប់​​ថ្ងៃ​ពិសេស​របស់​ខ្លួន ​គឺ​ខូប​កំណើត​ផង និង​ជា​ថ្ងៃ​គម្រប់​ខួប​ស្នេហ៍​របស់​ខ្លួន​ផង​៕ ​

​​​​​

អត្ថបទ៖ លឹម សុនា

អត្ថបទថ្មី