រស់ សំអឿន ប្រាប់​ពី​ស្ថាន​ភាព​របួស​ដាច់​សរសៃ​ពូ​ជង្គង់ ​ក្រោយ​សម្រាក​អស់​៥​ខែ​

  • 2019-01-21 03:22:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​គិត​មក​ដល់​ពេល​នេះ​ រស់ សំអឿន បាន​សម្រាក​អស់​ប្រមាណ​ជា​៥​ខែ​មក​​ហើយ ដោយ​សារ​បញ្ហា​របួស​ដែល​បាន​​កើត​ឡើង​ក្នុង​អំឡុង​ហ្វឹកហាត់​កាល​ពី​ខែ​កញ្ញា ឆ្នាំ​២០១៨​។

រស់ សំអឿន ( ឆ្វេង)

​រស់ សំអឿន បាន​ប្រាប់​មក​កាន់​ Sabay ថា របួស​របស់​ខ្លួន​នៅ​ពេល​នេះ​ជា​សះស្បើយ​ប្រមាណ​ជា ៦០-៧០ % ហើយ។ ប៉ុន្តែ​គេ​នៅ​សល់​​ពេល​ប្រហែល​ជា​២​ទៅ​៣​ខែ​បន្ថែម​ទៀត​ ទើប​អាច​ហាត់​បាន​១០០%​វិញ។ សំអឿន ទើប​ចាប់​ផ្ដើម​ហាត់​រត់​តិចៗ និង​អាច​​ហាត់​ប្រាណ​យក​កម្លាំង​ជើង​​ខ្លះៗ​ ប៉ុណ្ណោះ។

​​គ្រូ​ពេទ្យ​បាន​ប្រាប់​មក​កាន់​​គេ​ថា ​របួស​នេះ​មិន​អាច​ហ្វឹកហាត់​ខ្លាំង​បាន​ទេ​នៅ​ពេល​នេះ​ ពោល​ត្រូវ​ការ​​ធ្វើ​លំហាត់​ប្រាណ​សន្សឹម​ៗ​។ ខ្សែ​ការពារ​ជម្រើស​ជាតិ​កម្ពុជា​រូប​នេះ ​បាន​ខក​ខាន​ឱកាស​​ជាប់​ជម្រើស​ជាតិ​ជួយ​កម្ពុជា​ កាល​លេង​ពាន AFF Suzuki Cup កន្លង​ទៅ​ ដោយ​សារ​របួស​នេះ​ ដែល​បាន​កើត​ឡើង​កំឡុង​ពេល​ហ្វឹកហាត់​ជា​មួយ​ក្រុម​វិសាខា៕ ​​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទថ្មី