UEFA បង្ហាញបាល់ សម្រាប់ប្រើវគ្គ១៦ក្រុមចុងក្រោយ Champions League
- 2019-01-22 08:11:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
UEFA បង្ហាញបាល់ សម្រាប់ប្រើវគ្គ១៦ក្រុមចុងក្រោយ Champions League
ចន្លោះមិនឃើញ
បាល់មានឈ្មោះថា Madrid Finale 19 ត្រូវបានសហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុបហៅកាត់ថា UEFA ដាក់បង្ហាញជាសាធារណៈ។
បាល់ដែលមានពណ៌ស លាយលឿង និងក្រហម ឌីហ្សាញដោយក្រុមហ៊ុនផ្គត់ផ្គង់សម្ភារៈកីឡា Adidas ហើយនឹងដាក់ឲ្យប្រើចាប់ពីវគ្គ១៦ក្រុមចុងក្រោយ រហូតដល់វគ្គផ្ដាច់ព្រ័ត្រ Champions League រដូវកាលនេះ។ Madrid Finale 19 គឺមានពណ៌ដូចគ្នាទៅនឹងទង់របស់ប្រទេសអេស្ប៉ាញ ជាទីកន្លែងរៀបចំវគ្គផ្ដាច់ព្រ័ត្រនៅខែឧសភា។
កាលពីវគ្គចែកពូល បាល់របស់ UEFA គឺមានពណ៌ស លាយខៀវជាពណ៌ប្រចាំត្រកូលរបស់កម្មវិធីនេះ ប៉ុន្តែចាប់ពីវគ្គ១៦ក្រុមដែលនឹងឈានមកដល់នៅខែក្រោយទៅ គេនឹងប្រើបាល់ពណ៌ស លាយក្រហមជំនួសវិញ។ គួររម្លឹកថាវគ្គផ្ដាច់ព្រ័ត្រ Champions League នឹងធ្វើឡើងនៅកីឡដ្ឋាន Wanda Metropolitano ក្នុងទីក្រុងម៉ាឌ្រីដ៕