គួច សុកុម្ភៈ បង្ហើប​​ការ​វិវឌ្ឍ​កូន​ប្រុស​ដែល​​កំពុង​មាន​ជំងឺ​លូតលាស់​សតិបញ្ញា​យឺត

  • 2019-01-23 02:23:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ប្រធាន​ក្រុម​ជម្រើស​ជាតិ​កម្ពុជា គួច សុកុម្ភៈ បង្ហើប​ថា កូន​ប្រុស​របស់​ខ្លួន ដែល​កំពុង​មាន​ជំងឺ​លូតលាស់​សតិបញ្ញា​យឺត​នោះ ​​អាច​វិវឌ្ឍ​​ន៍​ខិត​ទៅ​រក​ចំណុច​វិជ្ជមាន​បាន​ប្រមាណ​ជា ៥ % ហើយ​ បន្ទាប់​ពី​ប្រឹងប្រែង​បង្ហាត់​​ដោយ​រូប​គេ​ផ្ទាល់ និង​គ្រួសារ​នៅ​​ផ្ទះ​ជា​រៀងរាល់​ថ្ងៃ​។

គួច សុកុម្ភៈ

​កន្លង​មក​ខ្សែ​បម្រើ​របស់​កម្ពុជា​ខាង​លើ​​បាន​ប្រឹងប្រែង​បង្ហាត់​កូន​ប្រុស​របស់​ខ្លួន និង​បន់​ស្រន់​​ ដើម្បី​ឲ្យ​អាការៈ​ជំងឺ​នេះ​បា​ន​ប្រសើរ​ឡើង។ ជាង​នេះ​ទៅ​ទៀត​ កុម្ភៈ បាន​សរសេរ​​​ពាក្យ « U Can Speak » នៅ​លើ​ស្បែក​ជើង​របស់​ខ្លួន ក្នុង​គោល​បំណង​ដើម្បី​លើក​ទឹក​ចិត្ត​ដល់​កូន​ប្រុស ឲ្យ​ចេះ​និយាយ​ដូច​ក្មេង​ដ៏​ទៃ។

អស់​រយៈ​ពេល​ជា​ច្រើន​​ឆ្នាំ​​មក​នេះ កុម្ភៈ បាន​ព្យាយាម​​ធ្វើ​តាម​គ្រូ​ពេទ្យ​ ដោយ​បង្ហាត់​​កូន​ប្រុស​របស់​​ខ្លួន​ ជា​រៀងរាល់​ថ្ងៃ។ ជា​លទ្ធផល​ឃើញ​ថា កូន​ប្រុស​មាន​ការ​រីក​ចម្រើន​បាន​ប្រមាណ​ជា ៥% ។ ​ប្រធាន​ក្រុម​ណាហ្គាវើល​រូប​នេះ​ក៏​​ធ្លាប់​យក​កូន​ប្រុស​របស់​ខ្លួន​ទៅ​ព្យាបាល​នៅ​ប្រទេស​ថៃ​ម្ដង​ដែរ ប៉ុន្តែ​​ពេទ្យ​នៅ​ទីនោះ​បាន​ប្រាប់​មក​កាន់​គេ​ថា ឲ្យ​​ កុម្ភៈ និង​ក្រុម​គ្រួសារ​ ប្រឹងប្រែង​បង្ហាត់​​នៅ​ផ្ទះ​រាល់​ថ្ងៃ​ទៅ​​ ​ពី​ព្រោះ​គ្មាន​ជម្រើស​ខុស​ពី​នេះ​ឡើយ​៕ ​​​​​​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​