ទាំងនេះជាឈុត​កាលីបប្លែកៗរបស់ Chompoo ពេល​ស្លៀកទៅកម្មវិធី Fashion Week នៅបារាំង

  • 2019-01-23 04:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជាថ្មី​ម្ដងទៀត​ តារា​សម្ដែង​ Chompoo Araya បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង​ ប៉ារីស​ ប្រទេស​បារាំង​ ដើម្បី​ចូល​រួម​កម្មវិធី​បង្ហាញ​ម៉ូដ​ Fashion Week។

តប​តាម​ការអញ្ជើញ​របស់​ផលិតផល​ម៉ាក​ល្បីៗ​ Chompoo Araya ក៏​បាន​ចេញ​មុខ​ជា​បន្តបន្ទាប់​នៅ​កម្មវិធី​ធំៗ​ដែល​ប្រព្រឹត្តិ​នៅ​បរទេស។ តួ​យ៉ាង​ដូច​ពេល​នេះ​ អ្នក​ម្ដាយ​កូន​ភ្លោះ​នេះ​ ក៏​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ទឹក​ដី​ប្រទេស​បារាំង​ និង​ត្រូវ​បាន​អ្នក​រៀបចំកម្មវិធី​ផ្ដល់​កិត្តិយស​ឲ្យ​អង្គុយ​ជួរ​មុខទៀត ដើម្បី​ទស្សនា​ការ​បង្ហាញ​ម៉ូដ។

ដូច​សព្វដង​ដែរ រាល់​ពេល​បង្ហាញ​ខ្លួន​ម្ដងៗ​ Chompoo តែង​តុបតែង​ខ្លួន​ប្លែក​ ខ្ញង់ៗ​ជាមួយ​ស្ទីល​កាលីប ទាក់​ក្រសែ​ភ្នែក​មនុស្សម្នា​គ្រប់​គ្នា។ ទើប​តែ​ទៅ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​ ប៉ុន្តែ​គ្រប់​ឈុត​ នាង​បង្ហាញ​ចេញ​ប្លែក​ៗ​ទាំង​អស់។ តោះ​ទស្សនា​ដូច​ខាងក្រោម មាន​ម៉ូដ​អ្វី​ខ្លះ?

ប្រភព៖ posttoday   ប្រែ​សម្រួល៖ យី សុធារី