ទីបំផុត រូបសំណាកបីតាចាប៉ីដងវែង ប្រាជ្ញ ឈួន សាងសង់រួចរាល់

  • 2019-01-29 05:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទី​បំផុត ​រប​សំណាក​របស់ លោក​តា​ព្រឹទ្ធាចារ្យ​ភិរម្យ​វោហារ​ ប្រាជ្ញ ​ឈួន ត្រូវ​បាន​សាង​សង់​រួច​រាល់ និង​បាន​សម្ពោធ​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​នេះ ​ក្រោម​អធិបតី​ ឯក​ឧត្តម ខៀវ កាញារីទ្ធ រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌មាន និង​លោក​ជំទាវ ។

(រូបភាព៖ Facebook)

​រូប​សំណាក​នេះ​ ត្រូវ​បាន​សាង​សង់​​ឡើង​ ក្នុង​ទី​តាំង​វត្ត​សម៉ ភូមិ​សម៉ ឃុំ​ខ្វាវ ស្រុក​ទ្រាំង ខេត្ត​តាកែវ ​ដែល​ជា​ទី​កន្លែង​កំណើត​របស់​ព្រឹទ្ធាចារ្យ​នេះ​ផ្ទាល់​តែ​ម្ដង។

(រូបភាព៖ www.rfa.org)

​តាម​ការ​អះ​អាង​ពី ​លោក ប្រាជ្ញ ឆាត ​កូន​ប្រុស​ច្បង​របស់​លោក ធ្លាប់​ប្រាប់​ថា ​ ​មូល​ហេតុ​កសាង​ក្នុង​ទី​តាំង​ខាង​លើ ​ដោយ​សារ​ចង់​ឲ្យ​កូន​ចៅ​ខ្មែរ​ជំនាន់​ក្រោយ ​បាន​ចង​ចាំ​និង​ស្គាល់​លោក​តា ប្រាជ្ញ ឈួន ​ជា​ធន​ធាន​មនុស្ស​កម្រ​ផ្នែក​សិល្បៈ​បុរាណ​​ដែល​ពូ​កែ​ថ្វី​មាត់​ច្រៀង​ចាប៉ី​ មាន​ចំណាប់​ជួ​ន​ល្អ ​បង្កប់​ដោយ​ន័យ​អប់រំ ស្ដាប់​មិន​ជិន​ណាយ។

​​ចំពោះ​​ថ្លៃ​ចំណាយ ​​លើ​ការ​សាង​សង់​ ​ខាង​ក្រសួង​ព័ត៌មាន​ជា​អ្នក​ចាត់​ចែង ​និង​រ៉ាប់​រង​ទាំង​ស្រុង។

​ថ្វី​ត្បិត​លោក តា ប្រាជ្ញ ឈួន អនិច្ចកម្ម​ទៅ​ហើយ​ក្ដី ​តែ​លោក​បាន​បន្សល់​នូវ​ស្នាដៃ ​គំនិត​អប់​រំ​ជា​ច្រើន​ដល់​កូន​ចៅ​ជំនាន់​ក្រោយ។ ​លើស​ពី​នេះ ​លោក​តែង​ចូល​រួម​ការងារ​សង្គម ​ក្នុង​ការ​សាង​សង់​សាលា​រៀន ​វត្ត​អារាម ​បូក​រួម​ទាំង​ផ្លូវ​ថ្នល់​ជា​ដើម។ ​លោក​ត្រូវ​បាន​ មហាជន​កោត​សរសើរ​ពី​ថ្វី​មាត់​ច្រៀង​ចាប៉ី តែង​បាន​ភ្លាម​ៗ ​ស្រប​ពេល​កំពុង​លេង​ចាប៉ី ​ថែម​ទៀត។

​លើស​ពី​នេះ ​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន ​ឯកឧត្ដម ​ខៀវ កា​ញា​រីទ្ធ ​បាន​ចាត់​ទុក​លោក​ជា អច្ឆរិយបុគ្គល​ផ្នែក​ច្រៀង​ចាប៉ី​ដង​វែង ​ដែល​គ្មាន​អ្នក​ណា​អាច​ផ្ទឹម​បាន​ឡើយ៕​ ​​​​

អត្ថបទ៖ លឹម សុនា

អត្ថបទថ្មី