ប្ដីប្រពន្ធកើតឆ្នាំទាំង៦ បើរៀបការឆ្នាំនេះ ដល់ឆ្នាំ២០២០ចាំយកកូន ទើបជួបតែសុខសប្បាយ

  • 2019-01-29 07:22:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​តាម​ការ​រៀប​រាប់​ពី​លោក​តា កុក ឡុង ឬ​ហោរា ចាំង ហាំង ឡុង ជា​គ្រូ​ចិន​សែ​ដ៏​ល្បី​នៅ​ភ្នំពេញ បាន​ប្រាប់​ថា ប្ដី​ប្រពន្ធ​ដែល​កើត​ឆ្នាំ​ជូត ឆ្លូវ រោង ម្សាញ់ វក រកា បើ​រៀប​ការ​ក្នុង​ឆ្នាំ​២០១៩ ត្រូវ​ចាំ​រហូត​ដល់​ឆ្នាំ​២០២០ ឬ​២០២១ ចាំ​យក​កូន​ទើប​ជួប​សេចក្ដី​សុខ​សប្បាយ ជៀស​ផុត​រាល់​ឧបទ្រព​ចង្រៃ​នានា។

លោក​តា កុក ឡុង ឬ​ហោរា ចាំង ហាំង ឡុង ជា​គ្រូ​ចិន​សែ​

លោក​តា​ហោរា ដែល​ជា​សែស្រឡាយ​ចិន​សុទ្ធសាធ​រូប​នេះ ប្រាប់​ទៀត​ថា អ្នក​ដែល​រៀប​ការ​ក្នុង​ឆ្នាំ​ថ្មី ចិន​ហាម​ដាច់​ខាត​មិន​ឲ្យ​ចូល​រួម​ពិធី​បុណ្យ​សព ទៅ​ឃើញ​ខ្មោច​ឡើយ។ តាម​ក្បួន​តម្រា​ចិន ការ​រៀប​ការ​គេ​កំណត់​ថា ពណ៌​ក្រហម ចំណែក​ឯ​បុណ្យ​សព​គេ​កំណត់​ថា ពណ៌​ស។ ពណ៌​ក្រហម និង​ពណ៌​ស​នេះ គឺ​មិន​ត្រូវ​ធាតុ​គ្នា​ឡើយ គឺ​ឆុង​គ្នា​ខ្លាំង។ លោកតា បន្ត​ថា ចិន​ក៏​ហាម​ប្រាម​មិន​ឲ្យ​កូន​ចៅ​ដែល​រៀបការ​ហើយ​ថ្មីៗ ទៅ​ហូប​ការ​គេ​នោះ​ទេ ត្រូវ​តម៣​ខែ ឬ​ពេញ​មួយ​ឆ្នាំ។ ប៉ុន្តែ​ប្ដី​ប្រពន្ធ​អាច​ផ្ញើ​ស្រោម​សំបុត្រ (លុយ​ចំណង​ដៃ​) ទៅ​ចូលរួម​អបអរ​បាន។

គ្រូ​ចិន​សែ​ល្បី​ឈ្មោះ​ជាង ៣០​ឆ្នាំ​រូប​នេះ​ប្រាប់​ទៀត​ថា ប្រសិន​បើ​ទៅ​ចូលរួម​បុណ្យ​ខួប​កំណើត​កូន​គេ ឬ​ទៅ​បុណ្យ​ចម្រើន​ព្រះជន្ម​ មិន​មាន​ជា​បញ្ហា​អ្វី​ឡើយ អាច​ទៅ​ចូលរួម​បាន។ លើក​លែង​តែ​ទៅ​បុណ្យ​ខ្មោច គឺ​ហាម​ដាច់​ខាត​ហើយ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អត្ថបទ៖ វឌ្ឍនៈ

អត្ថបទថ្មី