អ្នកទើបរៀបការថ្មោងថ្មី កុំភ្លេចត្រៀមអ៊ុត ក្រុមហ៊ុននេះប្រកាសឱ្យរង្វាន់ជាទុនរកស៊ីរាប់ពាន់ឯណោះ
- 2019-01-29 08:55:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកទើបរៀបការថ្មោងថ្មី កុំភ្លេចត្រៀមអ៊ុត ក្រុមហ៊ុននេះប្រកាសឱ្យរង្វាន់ជាទុនរកស៊ីរាប់ពាន់ឯណោះ
ចន្លោះមិនឃើញ
លោក ឧកញ៉ា លាង ម៉េង អគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស (Khmer Beverages) បានប្រកាសឱ្យអតិថិជនគូរស្វាមីភរិយាថ្មីទាំងអស់ ត្រៀមសន្លឹកឆ្នោត ដើម្បីធ្វើការផ្ទៀងផ្ទាត់ ជាមួយលទ្ធផលនៃការចាប់រង្វាន់ជាច្រើន។
ចំនួនរង្វាន់ដែលនឹងត្រូវចាប់លើកទី១ នេះមានរហូតទៅដល់ ៤៩៥ រង្វាន់ឯណោះ ក្នុងនោះរួមមានរង្វាន់ប្រាក់សុទ្ធ ៥០០០ ដុល្លារ ចំនួន ៩ រង្វាន់ ប្រាក់សុទ្ធ ១០០០ ដុល្លារ ចំនួន ៣៦ រង្វាន់ ម៉ាស៊ីនបោកខោអាវ ចំនួន ៩០ រង្វាន់ ម៉ាស៊ីនត្រជាក់ ចំនួន ១៨០ រង្វាន់ និង ទូរទស្សន៍ ៣២ អ៊ីង ចំនួន ១៨០ រង្វាន់ សម្រាប់គូស្វាមីភរិយាថ្មីដែលមានសំណាងចំនួន ៤៩៥គូ ទូទាំងព្រះរាជាណាក្រកម្ពុជា។
រង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់នោះនឹងចាប់នៅរាត្រីថ្ងៃសុក្រ ទី១ និង ថ្ងៃសៅរ៍ ទី ២ ខែ កុម្ភៈ ឆ្នាំ ២០១៩ ពី ម៉ោង ៨ រហូតដល់ ម៉ោង ១១ យប់ ក្នុងកម្មវិធីប្រគំតន្ត្រី Rock the Nation របស់ស្រាបៀរកម្ពុជា ដែលនឹងផ្សាយបន្តផ្ទាល់នៅលើទំព័រហ្វេសប៊ុកស្រាបៀរកម្ពុជាទាំង ២ រាត្រី និង ផ្សាយបន្តផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ហង្សមាសនៅរាត្រីទី ២ ខាងមុខនេះផងដែរ រាល់វគ្គសម្រាកបន្ទាប់ពីការសម្តែងរបស់តារាចម្រៀងនីមួយៗ។
អ្នកដែលមិនបានផ្ទៀងនៅថ្ងៃផ្សាយផ្ទាល់អាចរង់ចាំតាមដានលទ្ធផលនៃការចាប់រង្វាន់នេះតាមរយៈទំព័រហ្វេសប៊ុកស្រាបៀរកម្ពុជា ហ្វេសប៊ុកទឹកក្រូចអាយស៍កូឡា Sabay News Fresh News សារពត៌មានដើមអំពិល និងបន្ទាប់ពីចេញលទ្ធផលជាផ្លូវការ។
មិនទាន់អស់ទេរង្វាន់សរុបសម្រាប់រដូវកាលអាពាហ៍ពិពាហ៍ទាំងមូលនេះ មានរហូតទៅដល់ ២៤៧៥ រង្វាន់ឯណោះ ដែលក្នុងនោះរួមមានប្រាក់សុទ្ធ ៥០០០ដុល្លារ ចំនួន ៤៥ រង្វាន់ ប្រាក់សុទ្ធ ១០០០ ដុល្លារ ចំនួន ១៨០ រង្វាន់ ម៉ាស៊ីនបោកខោអាវ ចំនួន ៤៥០ រង្វាន់ ម៉ាស៊ីនត្រជាក់ ចំនួន ៩០០ រង្វាន់ ទូរទស្សន៍ ៣២ អ៊ីង ចំនួន ៩០០ រង្វាន់។ ដើម្បីមានឱកាសចូលរួមឈ្នះរង្វាន់ទាំងអស់នេះ លោកអ្នកគ្រាន់តែទិញស្រាបៀរកម្ពុជា ឬ ស្រាបៀរទឹកខ្មៅស្តោតបាលីប្លេក និង ផលិតផលភេសជ្ជៈខ្មែរ ប៊ែវើរីជិស នូវចំនួនកញ្ចប់សម្រាប់អាពាហ៍ពិពាហ៍របស់អ្នក នោះសន្លឹកឆ្នោតជាច្រើនសន្លឹកនឹងផ្តល់ជូនអ្នក។
អ៊ីចឹងសម្រាប់អ្នកដែលកំពុងរៀបចំផែនការសម្រាប់អាពាហ៍ពិពាហ៍ កុំភ្លេចជ្រើសរើសយកស្រាបៀរកម្ពុជា ឬ ស្រាបៀរទឹកខ្មៅស្តោតបាលីប្លេក និង ផលិតផលភេសជ្ជៈ ខ្មែរ ប៊ែវើរីជិស ព្រោះលោកអ្នកអាចនឹងឈ្នះរង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់ណាមួយខាងលើនេះ ដើម្បីជាទុន ឬអនុស្សាវរីយ៍សម្រាប់ការចាប់ផ្តើមគ្រួសារថ្មីផងដែរ។
ខ្មែរ ប៊ែវើរីជិស (Khmer Beverages) ជាក្រុមហ៊ុនវិនិយោគដោយកូនខ្មែរ ១០០% ហើយក៏ជាក្រុមហ៊ុនបុត្រសម្ព័ន្ធក្រុមហ៊ុន ជីប ម៉ុង ដោយផលិតស្រាបៀរកម្ពុជា ស្រាបៀរអ៊ិចស្ត្រាស្តោត Barrley Black ស្រាបៀរគូដូ (Kudo) ទឹកក្រូច អាយស៍ (IZE) ទឹកផ្លែឈើជូប (Joop) ភេសជ្ជៈប៉ូវកម្លាំងវើក (Wurkz) និងទឹកសុទ្ធកម្ពុជា (Cambodia Water)៕