ឲ្យអាំងប៉ាវទៅកូនចៅត្រូវតាមឋានៈ នឹងនាំលាភសំណាងចូលឈឹបៗដល់អ្នកឲ្យ និងអ្នកទទួល

  • 2019-01-29 08:08:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ជូន​អាំងប៉ាវ គឺ​ជា​ទំនៀមទម្លាប់​មួយ​របស់​ប្រជាជន​ចិន នៅ​ក្នុង​ឱកាស​នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន ដើម្បី​នាំ​លាភ​សំណាង ដល់​មនុស្ស​ជា​ទី​ស្រលាញ់​របស់​ពួក​គេ។​ ​ស្រប​ពេល​ដែល​ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន​ខិត​ជិត​មក​ដល់ មនុស្ស​ជា​ច្រើន​បាន​ឈរ​តម្រង់​ជួរ​គ្នា​នៅ​ឯ​ធនាគារ ​ដើម្បី​ប្ដូរ​ក្រដាស​ប្រាក់​ចាស់ យក​ក្រដាស​ប្រាក់​ថ្មីៗ ​ដើម្បី​ដាក់​ក្នុង​អាំងប៉ាវ។ ​ប៉ុន្តែ ការ​ដាក់​លុយ​នៅ​ក្នុង​អាំងប៉ាវ មិនមែន​ចេះ​តែ​ដាក់​ឡើយ ព្រោះ​បើ​ដាក់​ខុស អាច​នឹង​នាំ​សំណាង​អាក្រក់​ដល់​អ្នក​ក៏​ថា​បាន។

​នេះ​គឺ​ជា​ក្បួន​ដាក់​លុយ​ក្នុង​អាំងប៉ាវ​ឲ្យ​ត្រូវ​តាម​ឋានៈ ដែល​អាច​នាំ​លាភ​សំណាង​ចូល​ច្រើនៗ៖

#១ អាំងប៉ាវ​សម្រាប់​មនុស្ស​ចាស់ (ជា​ពិសេស​ឪពុកម្ដាយ និង​ជីដូនជីតា​របស់​អ្នក) ៖ ត្រូវ​ដាក់​លុយ​ចន្លោះ​ពី ៥០០ យ័ន (១០០ ដុល្លារ) ទៅ ២ ០០០ យ័ន (៣០០ ដុល្លារ) ជានិច្ច

#២ អាំងប៉ាវ​សម្រាប់​ក្មេង​ជំនាន់​ក្រោយ ដែល​មិន​មាន​ប្រាក់​ចំណូល (ជា​ពិសេស​អ្នក​ដែល​កំពុង​នៅ​រៀន) ដូចជា កូន​របស់​មិត្តភ័ក្ដិ​ជិត​ស្និទ្ធ , កូន​របស់​សាច់ញាតិ និង កូន​របស់​មិត្ត​រួម​ការងារ ៖ ត្រូវ​ដាក់​លុយ​ចន្លោះ​ពី ៥០ យ័ន (១០ ដុល្លារ) ទៅ ២០០ យ័ន (៣០ ដុល្លារ) ជានិច្ច

#៣ អាំងប៉ាវ​សម្រាប់​កូន​ខ្លួនឯង ៖ ត្រូវ​ដាក់​លុយ​ចាប់​ពី ១០០ យ័ន (២០ ដុល្លារ) ឡើង​ទៅ​រហូត​ដល់​ចំនួន​ណា​មួយ ដែល​អ្នក​សប្បាយ​ចិត្ត​ក្នុង​ការ​ផ្ដល់​ឲ្យ​

#៤ ​អាំងប៉ាវ​សម្រាប់​បុគ្គលិក ៖ ត្រូវ​ដាក់​លុយ​ចន្លោះ​ពី ១០០ យ័ន (២០ ដុល្លារ) ទៅ ១ ០០០ យ័ន (២០០ ដុល្លារ) ជានិច្ច (ត្រូវ​ឲ្យ​នៅ​ថ្ងៃ​ធ្វើ​ការ​ចុង​ក្រោយ មុន​ថ្ងៃ​ឈប់​សម្រាក​ចូល​ឆ្នាំ​ចិន)

#៥ អាំងប៉ាវ​សម្រាប់​ក្មេងៗ​ដទៃ​ទៀត ៖ ត្រូវ​រៀបចំ​អាំងប៉ាវ​តូចៗ​មួយ​ចំនួន ដែល​មាន​លុយ ១០ យ័ន (៥ ដុល្លារ) ឬ ២០ យ័ន (១០ ដុល្លារ) សម្រាប់​កូនៗ​របស់​អ្នក​ស្គាល់​គ្នា​ធម្មតា ក្នុង​ករណី​អ្នក​ជួប​ពួកគេ​ក្នុង​អំឡុង​ពេល​ចូល​ឆ្នាំ​ចិន។

ប្រភព៖ China Highlights   ប្រែ​សម្រួល៖ ស៊ិន សាវ៉េត

អត្ថបទថ្មី