រឿងនេះនិយាយតគ្នាយូរហើយ មកយល់ឱ្យកាន់តែច្បាស់ពីការ​បំបៅ​ដោះថាមាន​សារៈ​សំ​ខាន់ប៉ុណ្ណា​សម្រាប់​កូន និង​ម្តាយ​

  • 2019-01-30 23:33:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដល់​ពេល​ដែល​អ្នក​ត្រូវ​មើលថែទាំ​កូន​ជា​ទីស្រឡាញ់​របស់​អ្នក​ហើយ បន្ទាប់ពី​បាន​ពពោះ​ជាង​៩​ខែ និង​សម្រាល​ប្រកបដោយ​សុវត្ថិភាព​។ នេះ​មានន័យ​ថា អ្នក​ត្រូវ​ទទួលបន្ទុក​ជាច្រើន​ក្នុង​ការ​មើលថែទាំ​កូន​ជា​ទីស្រលាញ់​របស់​អ្នក ប៉ុន្តែ​អ្នកនឹង​ពេញចិត្ត​នូ​វ​បទពិសោធន៍​ដ៏​អស្ចារ្យ​មួយ​នេះ​ក្នុងនាម​ជា​ម្តាយ​។

ការ​បំបៅ​ដោះកូន ចាំបាច់​ត្រូវបាន​រាប់បញ្ចូល​ទៅក្នុង​កាតព្វកិច្ច​នោះដែរ​។ ហើយ​វា គឺជា​ពេលវេលា​មួយ​ក្នុង​ចំណោម​ពេលវេលា​ដំ​បូ​ង​បំ​ផុត ដែល​ម្តាយ​និង​កូនបង្កើត​នូ​វ​ភាពស្និទ្ធស្នាល​ជាមួយគ្នា​។​

គួរ​ចងចាំ​ថា ទារក​ដែល​ទើប​នឹង​សម្រាល ត្រូវការ​បៅ​ដោះ​របស់​ម្តាយ​ពី ៨​ទៅ​១២​ដង​ក្នុង​រយៈពេល​២៤​ម៉ោង​ដំបូង​បន្ទាប់ពី​សម្រាល ហើយ​ការ​បំបៅ​ដោះ​ម្តងៗ​អាច​ត្រូវការ​ពេល​ដល់​ទៅ​២០​នាទី (​ឬ​ទៅដល់​៤៥​នាទី​)​។ ជាក់ស្តែង ការ​បំបៅ​ដោះមាន​គុណ​តម្លៃ​ចំ​ពោះ​សុខុមាលភាព​ម្តាយ និង​កូន (​យ៉ាង​តិច​អាយុ​៦​ខែ​)​។ ហេតុ​ដូច្នេះហើយ ឪពុកម្តាយ​គួរ​យល់​ពី​សារៈ​សំខាន់នៃ​ការ​បំ​បៅ​ទឹក​ដោះ​ដំ​បូ​ង​ដូចខាងក្រោម​។​

ចំពោះ​កូនតូច​៖ ហេតុអ្វី​បាន​ជាការ​បំបៅ​ទឹកដោះ​ដំ​បូ​ង​មាន​សារៈ​សំ​ខាន់​?​

  • ផ្តល់​នូ​វ​គ្រប់ត​ម្រូ​វ​ការ​អាហារ​រូប​ត្ថ​ម្ភ​សម្រាប់​កូនតូច​
  • ទ​ប់ស្កា​ត់​ជំងឺ​មួយ​ចំ​នួន​ដូចជា ជំងឺ​ហឺត ឆាប់​ឈឺ ភាពធាត់​ជ្រុល និង​ងាយ​ប្រតិកម្ម​លើ​រាងកាយ
  • ទ​ប់ស្កា​ត់​ជំងឺ​ធ្ង​ន់​ធ្ង​រ​ដូចជា ទឹកនោម​ផ្អែម និង​មហារីក​
  • ទ​ប់ស្កា​ត់​ការឆ្លង​មេរោគ​ដូចជា មេរោគ​ក្នុង​ត្រ​ចៀក​
  • ងាយស្រួល​រំលាយ​អាហារ មិន​មាន​ការ​ទល់លាមក រាគ​រូស និង ឆ្អល់​ពោះ​
  • ជួយ​ឱ្យ​ក្មេង​មាន​គីឡូ​ស្របតាម​វ័យ និង​មាន​សុខភាព​ល្អ​នៅពេល​លូតលាស់​
  • ជួយ​ឱ្យ​ក្មេង​ឆ្លាត​វៀងវៃ

ចំពោះ​ម្តាយ​៖ ហេតុអ្វី​បាន​ជាការ​បំបៅ​ទឹកដោះ​ដំ​បូ​ង​ដល់​កូន​មាន​សារៈ​សំ​ខាន់​?​

  • កាត់បន្ថយ​ហា​និភ័យ​កើត​ជំ​ងឺ​ទឹកនោម​ផ្អែម និង​ជំងឹមហារី​កមួយ​ចំ​នួន (​មហារីក​សុដន់ និង​មហារីក​មាត់ស្បូន​) លើសឈាម និង​ជំងឺ​បេះដូង​
  • ជួយ​ឱ្យ​ម្តាយ​ងាយស្រួល​ក្នុង​ការ​រក្សា​គីឡូ​ចាស់​មុនពេល​មាន​គ​ភ៌​
  • ព​ន្យា​រការ​មក​រដូវ និង​ទៀងទាត់​
  • ព​ង្រឹ​ង​ភាពស្និទ្ធស្នាល​រវាង​ម្តាយ និង​កូន​

ចំពោះ​ម្តាយ​៖ យល់ដឹង​ពី​អាហារ​រូប​ត្ថ​ម្ភ​ដើម្បី​ផលិត​ទឹក​ដោះ​សម្រាប់​កូនតូច​

  • បរិភោគ​ទឹក​ឱ្យបាន​យ៉ាង​តិច​៨​កែវ ដើម្បី​បំពេញការ​ស្រេកទឹក​។ ដោយសារតែ​រាងកាយ​
  • អ្នក​អាច​ចាប់ផ្តើម​ទទួលទាន​អាហា​រណា​ដែល​អ្នក​បាន​តម​ក្នុង​អំឡុងពេល​ពពោះ​ឡើង​វិ​ញ​ដែល​វា​នឹង​មិន​ប៉ះ​ពាល់​ដល់​កូន​អ្នក​នោះ​ទេ​។​
  • ទទួលទាន​អាហារ​ឱ្យ​គ្រប់​ជីជាតិ​ដូចជា ជាតិ​សរសៃ ខ្លាញ់​អូ​មេ​ហ្គា​៣ (​ត្រី​សា​ម៉ុង និង ត្រី​សា​ឌី​ន​) ស៊ុត ប្រូតេអ៊ីន កាល់ស្យូម (​ផ្កា​ខាត់ណា គ្រាប់​ល្ង និង​តៅហ៊ូ​) និង​ថ្នាំ​កាល់ស្យូម (​សូម​ពិ​គ្រោះ​ជាមួយ​វេជ្ជបណ្ឌិត ប្រសិនបើ​ចាំបាច់​) ហើយ​ព្យាយាម​ចៀស​វាង​អាហា​ររសជាតិ​ ហឹ​រ​។​
  • អាហារ​មួយ​ចំនួន​ដែល​អ្នក​ទទួលទាន អាច​ប៉ះពាល់​ដល់​កូន​អ្នក ដូច្នេះ​គួរ​ប្រុង​ប្រ​យ័​ត្ន​។ អ្នក​គួរ​សង្កេតមើល​ពី​ប្រតិកម្ម​របស់​កូន​អ្នក​លើ​រោគសញ្ញា​ដូចជា ក្អួត រាគ​រូស កន្ទួល​ក្រហម និង​ហៀរ​សំ​បោរ​។​
  • ព្យាយាម​កាត់បន្ថយ​ការ​ពិសារ​កាហ្វេ តែ សូ​ដា និង​ជាតិ​កាហ្វេ​អ៊ី​ន​ផ្សេង​ទៀត មិន​លើស​ពីមួយ​កែវ​ក្នុង​មួយថ្ងៃ​។​
  • ព្យាយាម​កាត់បន្ថយ​ការ​ពិសារ​ជាតិ​ស្រវឹង (​ប្រសិនបើ​អ្នក​ពិសារ អ្នក​គួរ​រង់ចាំ​យ៉ាង​តិច​២​ម៉ោង​មុន​ពេលធ្វើការ​បំបៅ​ដោះ​)​។​
  • ព្យាយាម​ផ្តាច់​បារី ដែល​អាច​ប៉ះពាល់​ខ្លាំ​ងដល់​កូនតូច​។​

ផលិតផល​ខោ​ទឹកនោម​កូនក្មេង​ម៉ាក UniDry មាន​លក្ខណៈពិសេស​ដូចជា​៖ ១. 3D ការពារ​ការ​លេច​ធ្លាយ​៖ ការ​រចនា​ថ្មី​អាច​ផ្តល់​ការការពារ​ទ្វេដង​មិន​ឲ្យ​លេច​ធ្លាយ

២. ស្រូបទឹក​បានល្អ​៖ ស្រូបយក​ជាតិ​ទឹក​អតិបរមា និង​លឿន​បំផុត

៣. ការ​ហែក​យកចេញ​៖ មាន​ភាពងាយស្រួល​នៅពេលដែល​ហែក​យកចេញ​ផ្លាស់ប្តូរ ខោ​ទឹកនោម និង​មិន​ប៉ះពាល់​រលាក​ស្បែក​ទារក

៤. មាន​ភាព​ទ​ន់​យឺត​សម្រាប់​ច​ង្កេះ​ខោ​៖ អាច​បត់បែន​បាន​ងាយស្រួល សាក​សម​សំរាប់​ទា​រកពេល​ធ្វើ​ចលនា គ្មាន​ការ​រលាក ឬ កន្ទួល​ក្រហម​ទៅលើ​ស្បែក​ទារក​ឡើយ

៥. សញ្ញា​ប្តូរ​ខោ​ថ្មី​៖ មាន​សញ្ញា​ប្រាប់​ឲ្យ​ផ្លាស់ប្តូរ​ខោ​ទឹកនោម​ថ្មី

៦. បន្ទាប់ពី​ប្រើប្រាស់​រួច​៖ សូម​ខ្ចប់​ខោ​ទឹកនោម​ជាមួយនឹង​ខ្សែ​ស្អិត​ ដែល​នៅ​ផ្នែក​ខាងក្រោយ​នៃ​ខោ​ទឹកនោម រួច​បោះចូល​ក្នុង​ធុង​សំ​រាម​។​

ក្រុមហ៊ុន វីន​ស៊ុន (​ខេ​ម​បូ​ឌា​) ខូ អិល​ធី​ឌី ដែល​ជា​រោងចក្រ​ទី​១ នៅក្នុង​រាជធានី​ភ្នំពេញ នៃ​ប្រទេស​កម្ពុជា ត្រូវបាន​ដំណើរការ​នៅ​ខែមេសា​ឆ្នាំ​២០១៨ និង​ផ្តល់​នូ​វ​ឱកាស​ការងារ​ដល់​ប្រជា​ជន​កម្ពុជា​។​

ក្នុងនាម​ជា​ក្រុមហ៊ុន​ផលិត​ខោ​ទឹកនោម​ ដែល​ឈានមុខ​គេ​មួយ​នៅ​អាស៊ី​ក្នុង​ការ​ចែកចាយ​ផលិតផល និង​សេវាកម្ម​ដែល​យើង​ផ្តល់ជូន ត្រូវបាន​ទទួលស្គាល់​ដោយ​ស្តង់ដារ​អន្តរជាតិ​ដែល​មាន​គុណភាព និង​ជាប់​ពាន​រ​ង្វាន់​ជា​បច្ចេកវិទ្យា​លំដាប់​ពិភព​លោក​៕ ព័ត៌មាន​បន្ថែមតាម​រយៈ​គេហ​ទំ​ព័​រ​៖ winsuncambodia.com​

អត្ថបទ៖ ថា ម៉ាលីដា

អត្ថបទថ្មី