ប្ដីប្រពន្ធកើតឆ្នាំទាំង១០ ពេលរៀបការរួច ដាច់ខាតកុំផ្សំដំណេកក្នុងម៉ោងទាំងនេះ
- 2019-01-30 02:54:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្ដីប្រពន្ធកើតឆ្នាំទាំង១០ ពេលរៀបការរួច ដាច់ខាតកុំផ្សំដំណេកក្នុងម៉ោងទាំងនេះ
ចន្លោះមិនឃើញ
តាមក្បួនតម្រាចិន ក្នុងថ្ងៃផ្សំដំណេកគឺជារឿងសំខាន់បំផុត សម្រាប់ប្ដីប្រពន្ធទើបតែរៀបការហើយ ថ្មីថ្មោង។ វេលាក្រេបទឹកឃ្មុំ តាមក្បួនតម្រាចិនពីបុរាណ ត្រូវរកពេលវេលាដ៏ល្អបំផុត ទើបជៀសឆ្ងាយពីគ្រោះអាក្រក់ផ្សេងៗ។
តាមការគន់គូររបស់លោកតា កុក ឡុង គ្រូចិនសែ ពូកែទាយឆុតល្បីខ្លាំងនៅភ្នំពេញ បានប្រាប់អំពីឆ្នាំទាំង១០ ត្រូវជៀសវាងផ្សំដំណេកក្នុងម៉ោង ដូចខាងក្រោមនេះ៖
ប្ដីប្រពន្ធកើតឆ្នាំ ជូន និងឆ្លូវ៖ លោកតា ប្រាប់ថាម៉ោងដែលឆុងមិនគួរផ្សំដំណេកដូចជា ពេលព្រឹកចន្លោះពីម៉ោង៥ ដល់ម៉ោង៧ ថ្ងៃត្រង់ចន្លោះពីម៉ោង១១ ដល់ម៉ោង៣រសៀល និងពេលយប់ចន្លោះពីម៉ោង៧ ដល់ម៉ោង៩យប់។ ចំណែកម៉ោងដ៏ល្អសម្រាប់ឆ្នាំទាំង២ គឺពេលព្រឹកចន្លោះពីម៉ោង៨ ដល់ម៉ោង១០ ពេលល្ងាចចន្លោះពីម៉ោង៤ ដល់ម៉ោង៧ ពេលយប់ចន្លោះពីម៉ោង១១ ដល់ម៉ោង១ និងចាប់ពីម៉ោង១យប់ ដល់៣ទៀបភ្លឺក៏ជាម៉ោងល្អដែរ។
ប្ដីប្រពន្ធកើតឆ្នាំខាល និងកុរ៖ គ្រូចិនសែកុក ឡុង ឬចាំង ហាំង ឡុង ប្រាប់ថា ម៉ោងដែលឆុងមិនគួរផ្សំដំណេក គឺពេលព្រឹកម៉ោង៩ ដល់ម៉ោង១១ និងពេលល្ងាចម៉ោង៣ ដល់ម៉ោង៥។ ក្រៅពីម៉ោងទាំងនេះប្ដីប្រពន្ធផ្សំដំណេកម៉ោងណាក៏បានដែរ។
ប្ដីប្រពន្ធកើតឆ្នាំថោះ៖ ឆុងពាក់កណ្ដាលយប់ចាប់ម៉ោង១១ ដល់ម៉ោង៣ទៀបភ្លឺ។ ដូច្នេះហើយហាមផ្សំដំណេកក្នុងម៉ោងនេះឲ្យសោះ។
ប្ដីប្រពន្ធកើតឆ្នាំរោង៖ ឆុងពេលព្រឹកពីម៉ោង៧ ដល់ម៉ោង៩ និងពេលយប់ម៉ោង៧ ដល់ម៉ោង៩។
ប្ដីប្រពន្ធកើតឆ្នាំវក និងម្សាញ់៖ ឆុងព្រលឹមឡើង ពីម៉ោង៣ ដល់ម៉ោង៥ និងពេលយប់ម៉ោង៩ ដល់ម៉ោង១១។
ប្ដីប្រពន្ធកើតឆ្នាំរកា៖ ឆុងពេលភ្លឺម៉ោង៥ ដល់ម៉ោង៧ ពេលថ្ងៃត្រង់ម៉ោង១១ ដល់ម៉ោង១រសៀល។
ប្ដីប្រពន្ធកើតឆ្នាំឆ្នាំច៖ ឆុងពេលព្រឹកម៉ោង៧ ដល់ម៉ោង៩ និងពេលយប់ម៉ោង១១ ដល់ម៉ោង៣ទៀបភ្លឺ។
លោកតាកុក ឡុង ប្រាប់ថា ចិន និងខ្មែរ មានជំនឿដូចគ្នា ប្រសិនបើផ្សំដំណេកក្នុងម៉ោងឆុង គេជឿថាកូនកើតមកចង្រៃ។ ប៉ុន្តែបើប្ដីប្រពន្ធផ្សំដំណេកក្នុងម៉ោងឆុងគួរចាក់ទឹកក្រៅពាង ឬខាងប្ដីត្រូវពាក់ស្រោមការពារ។ តែបើមិនប្រយ័ត្នជ្រុលជាមានកូនក្នុងម៉ោងឆុង តាមក្បួនតម្រាចិន ឪពុកម្ដាយត្រូវយកកូននោះឲ្យបងប្អូនណាជួយចិញ្ចឹមរយៈពេល១ ឆ្នាំ ឬ២ឆ្នាំ ចាំយកមកចិញ្ចឹមវិញ។
គ្រូចិនសែនេះប្រាប់ច្បាស់ៗទៀតថា មិនថាប្ដីប្រពន្ធកើតក្នុងឆ្នាំណាទេ ដាច់ខាតក្នុងរាត្រីដំបូងត្រូវតែក្រេបទឹកឃ្មុំជាមួយគ្នា ទោះអស់កម្លាំង ឈឺថ្កាត់យ៉ាងណាក្ដី ប្រសិនបើរាត្រីដំបូងមិនបានក្រេបទឹកឃ្មុំជាមួយគ្នាទេ ចិនចាត់ទុកថាស៊យ៕