រំដួល​លិច​ទឹក​ បញ្ចេញ​គំនូរ​រូបរាង​ផ្លូវ​ការ​និង​អត្ថន័យ​ឈុត​តំណាង​ជាតិ​ Miss Planet Cambodia

  • 2019-01-30 03:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រំដួល​លិច​ទឹក​ ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា​ជា​អ្នក​ច្នៃ​ម៉ូដ​សម្លៀកបំពាក់​ប្លែកៗ និង​ជា​អ្នក​ផាត់​មុខ​យ៉ាង​ស្ទាត់​ជំនាញ ប៉ុន្តែ​ពេល​នេះ​​​ក៏​ជា​អ្នក​គ្រប់​គ្រង​​ចាត់​ចែង​កម្មវិធី​ប្រកួត​សម្រស់​ដ៏​ធំ​មួយ​ផង​ដែរ។

រំដួល​លិច​ទឹក

ព្រឹក​នេះ រំដួល​លិច​ទឹក​បាន​បង្ហោះ​ទម្រង់​​រូប​រាង​​ពី​ឈុត​សម្លៀក​បំពាក់​តំណាង​ជាតិ​កម្ពុជា​ត្រៀម​​សម្រាប់​ បវរ​កញ្ញា​ភព​ផែន​ដី​កម្ពុជា​ (Miss Planet Cambodia) គឺ​កញ្ញា រី​ចំណាន​ កល្យាន ដើម្បី​ចូលរួម​ប្រកួត​ប្រជែង​ក្នុង​កម្មវិធី បវរ​កញ្ញា​ភព​ផែន​ដី​អន្តរជាតិ​ (Miss Planet International) នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​​ ០២ ខែ​មិនា​ឆ្នាំ ២០១៩ ដែល​​ព្រះ​រាជាណាចក្រ​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​តែ​ម្ដង។

រូបរាង​ឈុត​តំណាង
តំណាង​បវរកញ្ញា​ភព​ផែន​ដី​កម្ពុជា (កណ្ដាល)

ថ្លែង​មក​កាន់​ Sabay រំដួល​លិច​ទឹក​បាន​បញ្ជាក់​ថា ខ្លួន​ជា​អ្នក​ទទួល​បន្ទុក​ខាង​កែច្នៃ​ឈុត​នេះ ព្រម​ទាំង​​ធ្វើ​បាន​ខ្លះ​ៗ​ហើយ ប៉ុន្តែ​មិន​ទាន់​បញ្ចេញ​​រូប​ថត​។ "ចំពោះ​ឈុត​នេះ​ ខ្ញុំ​ធ្វើ​បាន​៤០​ភាគ​រយ​ហើយ ប៉ុន្តែ​មិន​ទាន់​ហ៊ាន​បញ្ចេញ​អី​ច្រើន ព្រោះ​អាច​នឹង​កែច្នៃ​ខ្លះៗ​ទៅ​តាម​កាលៈទេសៈ។"

ចំពោះ​ឈុត​តំណាង​នេះ​គឺ​គូរ​រូបរាង​ដោយ​លោក គួន មាឃ និង​ចូល​រួម​រចនា​ច្នៃ​ឈុត​ដោយ​ លោក គួន​ មាឃ​ លោក អ៊ី សុខ​ជា និង​កញ្ញា​ រំដួល​លិច​ទឹក។ ឈុត​នេះមាន​ឈ្មោះ​ថា «​ទេពធីតា មហា​សង្ក្រាន្ត» តំណាង​ដល់​ ទេពធីតា មហា​សង្ក្រាន្ត​ ជា​បុត្រី​របស់​កបិលមហា​ព្រហ្ម​ ស្រប​ពេល​នឹង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​ផង​ដែរ៕

​​​​

អត្ថបទ៖ ធារ៉ូ