គ្រូចិនសែ៖ ចូលឆ្នាំចិនខាងមុខធាតុឈើ តុបតែងផ្ទះឲ្យដាក់៣ពណ៌នេះ ដឹងតែរកស៊ីកាក់កបបំផុត

  • 2019-02-01 02:32:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​ប្រពៃណី​ទំនៀម​ទម្លាប់​របស់​ជនជាតិ​ចិន និង​ខ្មែរ​កាត់​ចិនត​ជានិច្ច​កាល​តែង​រៀបចំ​តុបតែង​លម្អ​គេហដ្ឋាន​ទទួល​ទេវតា​ឆ្នាំ​ថ្មី​សុទ្ធ​តែ​ពណ៌​ក្រហម ព្រោះ​នេះ​ជា​ជំនឿ​របស់​ដូនតា​ចិន​រាប់​ពាន់​ឆ្នាំ​មក​ហើយ​។ ប៉ុន្តែ​ចូលឆ្នាំ​ប្រពៃណី​ចិន​ខាង​មុខ​នេះ គ្រួសារ​ដែល​ជាប់​ខ្សែ​ស្រ​ឡាយ​ចិន ត្រូវ​រៀប​ចំ​តុប​តែង​នៅ​ក្នុង​ផ្ទះ​៣ពណ៌​បន្ថែម​ទៀត គឺ​ពណ៌​ស ខ្មៅ និង​ពណ៌​ក្រហម ដើម្បី​មាន​សិរី​សួស្ដី រក​ស៊ី​មាន​បាន​។ នេះ​បើ​តាម​ការ​ទស្សន៍ទាយ​តាម​ក្បួន​គម្ពីរ​ចិន មាន​អាយុ​ ២៥០០ឆ្នាំ​របស់​លោកតា កុក ឡុង គ្រូ​ចិន​សែ​ដ៏​ល្បី​ ឈ្មោះ​នៅ​រាជធានី​ភ្នំពេញ​។

លោក​តា កុក ឡុង ​ប្រាប់​ថា មូលហេតុ​បាន​ជា​ចូល​ឆ្នាំ​ថ្មី​នេះ ត្រូវ​រៀបចំ​តុបតែង​ក្នុង​ផ្ទះ​ទាំង​៣​ពណ៌​នេះ​ ព្រោះ​ឆ្នាំ​នេះ​គឺ​ជា​ធាតុ​ឈើ។ គ្រូ​ចិន​សែ​ រូប​នេះ​បន្ត​ទៀត​ថា បើ​តាម​​ខ្មែរ ភ្លើង​ហើយ​និង​ឈើ ប្រសិន​បើ​ប៉ះ​គ្នា គឺ​ឆេះ​សល់​តែ​ផេះ ប៉ុន្តែ​បើ​តាម​ក្បួន​តម្រា​ចិន​ ឈើ​និង​ភ្លើង​គឺ​មាន​លក្ខណៈ​ពិសេស​ម្យ៉ាង​។ តាម​ចិន ឈើ​គឺ​ចម្រើន​ភ្លើង មាន​ន័យ​ថា ទម្រាំ​ភ្លើង​ឆេះ​អស់​គឺ​បាយ​ឆ្អិន​មួយ​ឆ្នាំង រី​ឯ​ភ្លើង​ឆេះ​ទៅ​ប្រែ​ជា​ជី ពណ៌​ជី​នោះ​គឺ​ពណ៌​ខ្មៅ​នេះ​ហើយ​។ ដូច្នេះ​មាន​ន័យ​ថា បើ​រៀប​ចំ​ផ្ទះ​មាន​ពណ៌​ខ្មៅ​នេះ​ដែរ គឺ​នាំ​មក​នូវ​ភាព​ចម្រុង​ចម្រើន​ដល់​គ្រួសារ។

លោក​តា​ កុក ឡុង បញ្ជាក់​ទៀត​ថា ដើម្បី​ធ្វើ​ការ​រៀបចំ​តុប​តែង​ឱ្យ​ត្រូវ​តាម​ក្បួន​តម្រា​ចិន​តែម្ដង គឺ​ ចិន​បែង​ចែក​ជា ៥​ធាតុ​ទៀត​មាន​ដូចជា ធាតុ​មាស​ល្អ​នឹង​ពណ៌​ស ខ្មៅ និង​កាហ្វេ​ទឹកដោះ​គោ។ ប្រសិន​បើ​​មនុស្ស​ធាតុ​ឈើ គឺ​ល្អ​នឹង​ពណ៌​ស និង​ក្រហម។ ចំពោះ​មនុស្ស​ធាតុ​ទឹក​ ល្អ​នឹង​ពណ៌​មាស ហើយ​នឹង​ស្លឹក​ឈើ​ ប្រសិន​បើ​ជា​ធាតុ​ដី ល្អ​នឹង​ពណ៌​មាស​ហើយ​និង​ក្រហម​។ នេះ​គឺ​ជា​ការ​បែង​ចែក​ធាតុ​ទៅ​តាម​ពណ៌​ហុងស៊ុយ​របស់​មនុស្ស​ម្នាក់ៗ​ផ្សេងៗ​ពី​គ្នា​។

យ៉ាង​ណា​ក្ដី​ លោកតា កុក ឡុង លើក​ឡើង​ថា អ្នក​ខ្លះ​រកស៊ី​មិន​មាន​បាន បែរ​ជា​មក​ខឹង​ដូន​តា យក​ជើង​ធូប​ទៅ​ចោល ឬ​បោក​ចោល គឺ​ខុស​ស្រលះ​តែ​ម្ដង​។ លោកតា និយាយ​ថា ការ​សែន​ព្រេន​ឱ្យ​កុង​ម៉ា​នេះ​ជា​ការ​បង្ហាញ​ថា ការ​ដឹង​គុណ​​ដល់​ដូនតា​របស់​ខ្លួន​។ ដូចនេះ​ចង់​រកស៊ី​មាន​បាន​ទាល់​តែ​ខំ​ប្រឹង​ខ្លួន​ឯង ដូច​ពាក្យ​គេ​និយាយ​ថា មុន​នឹង​ចង់​ឱ្យ​ទេវតា​ជួយ​ត្រូវ​ជួយ​ខ្លួន​ឯង​សិន​៕​​

អត្ថបទ៖ វឌ្ឍនៈ

អត្ថបទថ្មី