ខ្មែរកាត់ចិន ឈ្មុសឈ្មុលទិញដើមអង្គាសីល្ប៍ ផ្កាស្បៃរឿង ដើម្បីនាំលាភសំណាងចូលផ្ទះ
- 2019-02-01 04:09:18
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខ្មែរកាត់ចិន ឈ្មុសឈ្មុលទិញដើមអង្គាសីល្ប៍ ផ្កាស្បៃរឿង ដើម្បីនាំលាភសំណាងចូលផ្ទះ
ចន្លោះមិនឃើញ
ពិធិបុណ្យចូលឆ្នាំចិន បងប្អូនខ្មែរ ដែលមានជាប់សែស្រឡាយចិន បានចេញទៅទិញ អីវ៉ាន់មួយចំនួនសម្រាប់រៀបចំសែន។ អីវ៉ាន់ដែលមានអ្នកសម្រុកទិញច្រើន គឺមានដូចជា ដើមផ្កាអង្គាសីល គោមក្រហម ផ្កាស្បៃរឿង និងសាច់ នំនែកផ្លែឈើជាច្រើនទៀត។
អ្វីដែលគួរឲ្យកត់សម្គាល់នោះ មុនថ្ងៃចូលឆ្នាំចិនមកដល់ បងប្អូនខ្មែរកាត់ចិន តែងតែនាំគ្នាទិញដើមអង្គារសិល្ប៍យកមកដាំរក្សា វាទុកឲ្យរីកផ្កាឲ្យទាន់ចំថ្ងៃពិធីបុណ្យ។ តាមចាស់បុរាណចិនមានជំនឿថា ដើមផ្កាអង្គារសិល្ប៍ដាក់លម្អក្នុងស្ថាប័ន ហាង ឬដាក់ក្នុងផ្ទះ គឺនាំមកនូវសិរីសួស្ដី និងលាភសំណាង មាសប្រាក់ដុះឡើងដូចផ្ការីក។
បើនិយាយពីតម្លៃវិញក៏ថ្លៃជាងធម្មតានោះដែរ អ្នកលក់បានបង្ហើបថា សម្រាប់ដើមអង្គារសិល្ប៍តូច ពី៣០ ទៅ ៥០ដុល្លារ និងធំ ចាប់ពី ១០០ដុល្លារឡើងទៅ។ ដោយឡែកការនិយមផ្កាស្បៃរឿងក៏នៅតែមានតម្រូវការ ជាក់ស្ដែងតម្លៃលក់មានពី ៨ពាន់រៀលឡើងទៅ។
នេះជាទិដ្ឋភាពការលក់ដូរដ៏មមាញឹកនៅម្ដុំវត្តសំពៅមាស ៖