Human Ken Doll បង្ហាញខ្លួននៅប្រលានយន្តហោះ ក្រោយសង្ងំវះកាត់មុខជាថ្មី
- 2019-02-06 02:12:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Human Ken Doll បង្ហាញខ្លួននៅប្រលានយន្តហោះ ក្រោយសង្ងំវះកាត់មុខជាថ្មី
ចន្លោះមិនឃើញ
បុរសញៀនកែសម្ផស្ស Human Ken Doll (ឈ្មោះពិត Rodrigo Alves) ត្រូវបានប្រទះឃើញនៅប្រលានយន្តហោះ Heathrow កាលពីថ្ងៃអង្គារកន្លងទៅជាមួយនឹងផ្ទៃមុខជាំ ហើមប៉ោង។
តារាទូរទស្សន៍វ័យ ៣៥ ឆ្នាំរូបនេះ ត្រូវបានឃើញមានពាក់បង់រុំជុំវិញមុខ ក្រោយរូបលោកទៅធ្វើការវះកាត់លើកត្របកភ្នែក កែច្រមុះជាលើកទី ១១ ចាក់ចង្ការ រួមនឹងកែប្រែទម្រង់មុខរយៈពេល ៥ ម៉ោងរបស់លោកក្នុងប្រទេសអ៊ីរ៉ង់កាលពីខែមុន។ តារាប្រុសរូបនេះ បានធ្វើដំណើរមកដល់ចក្រភពអង់គ្លេសមុនកាលវិភាគដែលលោកត្រូវបង្ហាញវត្តមានក្នុងកម្មវិធី This Morning នៅថ្ងៃពុធនេះ។
ខណៈមកដល់ប្រលានយន្តហោះភ្លាម Human Ken Doll បង្ហាញស្នាមញញឹមពព្រាយ ទោះបីជាផ្ទៃមុខ និងភ្នែកមានសភាពហើមលឹបក៏ដោយ។ ចូលដល់ក្នុងឡានភ្លាម បុរសញៀនវះកាត់រូបនេះ បានដោះបង់រុំមុខចេញ រួមបង្ហាញស្នាមវះត្របកភ្នែក ច្រមុះ និងចង្ការបស់លោកបង្ហាញឲ្យគ្រប់គ្នាបានឃើញពីលទ្ធផលនៃដំណើរការវះកាត់ជាថ្មីរបស់លោកនេះ ដោយគ្មានការខ្លាច និងខ្វល់ខ្វាយពីការឈឺចាប់អ្វីឡើយ៕