My TV និង CTN បាន​សិទ្ធិ​ផ្សាយ​ផ្ទាល់​​ AFF U22 និង AFC U23 ដែល​កម្ពុជា​ធ្វើ​​​ម្ចាស់​ផ្ទះ

  • 2019-02-11 06:42:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​ស្ថានីយ​ទូរទស្សន៍ MY TV និង CTN ទទួល​បាន​សិទ្ធិ​ផ្សាយ​ផ្ទាល់​ សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់​ 2019 AFF U-22 Youth Championship និង​ព្រឹត្តិការណ៍ AFC U-23 Championship Qualifiers Group H ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​។

សកម្មភាព​ការ​ប្រកួត AFC U23 កាល​ពី​ឆ្នាំ​មុន

​ព្រឹត្តិការណ៍​ AFC U-23 CHAMPIONSHIP Qualifiers ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​​ នឹង​ប្រព្រឹត្តិ​ទៅ​ថ្ងៃ​ទី​២២-២៦ ខែ​មីនា ឆ្នាំ​២០១៩ នៅ​ពហុ​កីឡដ្ឋាន​ជាតិ។ ចំណែក​ការ​ប្រកួត​ព្រឹត្តិការណ៍ 2019 AFF U-22 Youth Championship នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​ទី​១៧ ដល់​ថ្ងៃ​ទី​២៧ ខែ​កុម្ភៈ ឆ្នាំ​២០១៩ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។

2019 AFF U-22 Youth Championship កម្ពុជា​នៅ​ពូល B ជា​មួយ​ប្រទេស មីយ៉ាន់ម៉ា ឥណ្ឌូណេស៊ី ​និង​ម៉ាឡេស៊ី​។ ស្រប​ពេល​​ការ​ប្រកួត​ AFC U-23 Championship Qualifiers Group H មាន​ប្រទេស​កម្ពុជា​ (ម្ចាស់ផ្ទះ) កូរ៉េខាងត្បូង អូស្ត្រាលី និង​​​ចិន​តៃប៉ិ​ ៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​