Katy Perry ទើប​បាន​កាដូ​ចិញ្ចៀន​ភ្ជាប់​ពាក្យ​តម្លៃ​៥​លាន​ដុល្លារ សង្ស័យ​​ជា​ចិញ្ចៀន​អតីត​ភរិយា​សង្សារ

  • 2019-02-17 05:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ​ទី​១៤​កុម្ភៈ​ដែល​ត្រូវ​ជា​ថ្ងៃ​នៃ​ក្ដី​ស្រលាញ់​ថ្មីៗ​នេះ Katy Perry ត្រូវ​បាន​សុំ​រៀប​ការ​ពី​សង្សារ​តារា​សម្ដែង​ Orlando Bloom ដោយ​បំពាក់​ចិញ្ចៀន​ពេជ្រ​តម្លៃ​ដល់​ទៅ​៥​លាន​ដុល្លារ ប៉ុន្តែ​ស្រាប់​តែ​មាន​ការ​សង្ស័យ​ថា​នេះ​ជា​ចិញ្ចៀន​ចាស់​ ដែល​ធ្លាប់​បំពាក់​ឲ្យ​អតីត​ភរិយា​តារា​ម៉ូដែល Miranda Kerr។

បើ​តាម​សារព័ត៌មាន​ផ្សេងៗ​បាន​ចុះ​ផ្សាយ​ជា​ព្រោង​ព្រាត ព្រម​ទាំង​មាន​រូប​ភាព​បញ្ជាក់​ផង​នោះ គេ​សង្កេត​ឃើញ​ថា ចិញ្ចៀន​ពេជ្រ​ទើប​តែ​បំពាក់​ឲ្យ​ម្ចាស់​បទ "Roar” គឹ​មាន​រូប​រាង​ស្រដៀង​គ្នា​នឹង​ចិញ្ចៀន​​ដែល​តារា​ម៉ូដែល Miranda Kerr ធ្លាប់​ពាក់​មែន​ទែន​ដោយ​គ្រាន់​តែ​កែច្នៃ​បន្តិច​បន្តួច​តែ​ប៉ុណ្ណោះ។

កាល​ពី​ឆ្នាំ ២០១០ Orlando បាន​បំពាក់​ចិញ្ចៀន​នេះ​ឲ្យ​អតីត​ភរិយា​ម្ដង​រួច​មក​ហើយ​ ដោយ​មាន​តែ​ត្បូង​ពណ៌​ស​ពី​ខាង​លើ។ ក្រោយ​មក​​លោក​ក៏​ផ្លាស់​ប្ដូរ​ពណ៌​ត្បូង​ធំ​ខាង​លើ​ និង​ពណ៌​ត្បូង​ខាង​ក្រៅ​ដោយ​​រក្សា​ទម្រង់​រាង​ដដែល។ បើ​យោង​ទៅ​តាម​អ្នក​ជំនាញ​ត្បូង​​លោក James Allen ចិញ្ចៀន​នេះ​អាច​មាន​ទំហំ​៤ការ៉ាត់ ដែល​ជា​ចិញ្ចៀន​ត្បូង​ពណ៌​ផ្កា​ឈូក​អម​ដោយ​ត្បូង​ពណ៌​ស​ខាង​ក្រៅ និង​អាច​មាន​តម្លៃ​ជាង​៦​លាន​ដុល្លារ​ឯណោះ មិន​មែន​ត្រឹម​៥​លាន​ដុល្លារ​ដូច​សារព័ត៌មាន​ភាគ​ច្រើន​ប៉ាន់ស្មាន​នោះ​ឡើយ៕

ប្រភព៖ Kenh14   ប្រែ​សម្រួល៖ ធារ៉ូ