សល់តែប៉ុន្មានថ្ងៃទៀត សៅ ឧត្តម ក្លាយជាកូនកម្លោះក្នុងថ្ងៃជ័យមង្គល
- 2019-02-21 03:35:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សល់តែប៉ុន្មានថ្ងៃទៀត សៅ ឧត្តម ក្លាយជាកូនកម្លោះក្នុងថ្ងៃជ័យមង្គល
ចន្លោះមិនឃើញ
តារាចម្រៀង សៅ ឧត្តម បានសម្រេចចិត្តបញ្ចប់ភាពនៅលីវរបស់ខ្លួនហើយ ដោយត្រៀមចូលរោងការក្នុងពេលឆាប់ៗនេះ ជាមួយនារីរូបស្រស់ម្នាក់ ។ អាពាហ៍ពិពាហ៍របស់លោក នឹងប្រព្រឹត្តិឡើងនៅថ្ងៃ ២៤ ខែកុម្ភៈ ឆ្នាំ ២០១៩ នៅគេហដ្ឋានខាងស្រី ដែលមានទីតាំងស្ថិតនៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ ។ នេះបើតាមការបញ្ជាក់លើធៀបការរបស់អតីតបេក្ខភាព ប្រលងកម្មវិធីចម្រៀងលំដាប់ពិភពលោក The Cambodian Idol រដូវកាលទី១។
ក្រោយពីបានបញ្ចេញរូបថត Pre-Wedding ច្រើនសន្លឹក បង្កការភ្ញាក់ផ្អើលដល់អ្នកគាំទ្ររបស់លោករួចមក ពេលនេះការកំណត់ថ្ងៃចូលរោងការរបស់ម្ចាស់បទ "ក្លិនក្រអូប" ក៏បានបញ្ចេញផងដែរ។ តារាចម្រៀងសម្បុរស្រអែមរូបនេះ បានត្រៀមរួចរាល់អស់ហើយ សម្រាប់ការអញ្ជើញមិត្តភ័ក្កិ ទាំងក្នុងនិងក្រៅសិល្បៈ ចូលរួមថ្ងៃជ័យមង្គលរបស់ខ្លួន។