តាមសន្យា រង្វាន់អាពាហ៍ពិពាហ៍ជិត ៤០០ រង្វាន់ បានដល់ដៃគូស្វាមីភរិយាថ្មីទូទាំងប្រទេសហើយ
- 2019-02-25 03:49:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តាមសន្យា រង្វាន់អាពាហ៍ពិពាហ៍ជិត ៤០០ រង្វាន់ បានដល់ដៃគូស្វាមីភរិយាថ្មីទូទាំងប្រទេសហើយ
ចន្លោះមិនឃើញ
រង្វាន់អាពាហ៍ពិពាហ៍ជិត ៤០០ រង្វាន់ ទៅដល់គូស្វាមីភរិយាថ្មីជិត ៤០០ គូ ដែលមានសំណាងឈ្នះនូវរង្វាន់ផ្សេងៗគ្នាក្រោយពេលបានទិញស្រាបៀរកម្ពុជា និង ភេសជ្ជៈ ខ្មែរ ប៊ែវើរីជីស សម្រាប់បម្រើជូនដល់ភ្ញៀវអាពាហ៍ពិពាហ៍របស់ពួកគេ។
ព្រឹត្តិការណ៍ចែកមហារង្វាន់អាពាហ៍ពិពាហ៍នេះ ត្រូវបានធ្វើឡើងជាពីរកន្លែងផ្សេងគ្នា៖
ទី១ នៅឯការិយាល័យក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលស្ថិតនៅផ្លូវជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ
ទី ២ លើឆាកប្រគំតន្ត្រី Cambodia Rock the Nation នៅឯខេត្តកំពង់ចាម ហើយរង្វាន់ទាំងអស់នោះរួមមាន៖ ទឹកប្រាក់ ៥០០០ ដុល្លារ ចំនួន ៥ រង្វាន់ ទឹកប្រាក់ ១០០០ ដុល្លារ ចំនួន ២៥ រង្វាន់ ម៉ាស៊ីនបោកគក់ ចំនួន ៨៤ រង្វាន់ ម៉ាស៊ីនត្រជាក់ ចំនួន ១៣១ រង្វាន់ និង ទូរទស្សន៍ទំហំ ៣១ អ៊ីង ចំនួន ១៣០ រង្វាន់
លោកឧកញ្ញា លាង ម៉េង អគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានមានប្រសាសន៍បន្ទាប់ពីប្រគល់រង្វាន់ទាំងនោះរួចថា៖ “វាជាអារម្មណ៍កាន់តែសប្បាយរីករាយមួយសម្រាប់ខ្ញុំ ដែលស្រាបៀរកម្ពុជា និង ផលិតផលភេសជ្ជៈ ខ្មែរ ប៊ែវើរីជីស ទទួលបានការគាំទ្រ និង ជាពិសេសកាន់តែពេញនិយមទិញយកទៅដាក់ជូនភ្ញៀវអាពាហ៍ពិពាហ៍របសគូស្វាមីភរិយារាប់ពាន់គូទូទាំងប្រទេសកម្ពុជា។”
សូមបញ្ជាក់ផងដែរថា ការចាប់ឆ្នោតផ្សងសំណាងសម្រាប់រង្វាន់អាពាហ៍ពិពាហ៍នេះ ត្រូវបានធ្វើឡើងកាលប្រមាណជា ៣ សប្តាហ៍មុន។ ដោយឡែកដើម្បីមានឱកាសចូលរួមឈ្នះរង្វាន់អាពាហ៍ពិពាហ៍ខាងលើជាបន្តបន្ទាប់ អតិថិជនទាំងអស់គ្រាន់តែទិញកញ្ចប់រោងការ ដែលមានការផ្តល់ជូនពិសេស ពីស្រាបៀរកម្ពុជាគឺ ចំនួន ២៥ កេស នោះអតិថិជននឹងទទួលបាន ៣ កេស បន្ថែមដោយឥតគិតថ្លៃ សន្លឹកឆ្នោត ១ សន្លឹក បូករួមជាមួយសៀវភៅកត់ចំណងដៃ ចំនួន ២ ក្បាលបន្ថែមទៀតផងដែរ។
ខ្មែរ ប៊ែវើរីជិស (Khmer Beverages) ជាក្រុមហ៊ុនវិនិយោគដោយកូនខ្មែរ ១០០% ហើយក៏ជាក្រុមហ៊ុនបុត្រសម្ព័ន្ធក្រុមហ៊ុន ជីប ម៉ុង ដោយផលិតស្រាបៀរកម្ពុជា ស្រាបៀរអ៊ិចស្ត្រាស្តោត Barrley Black ស្រាបៀរគូដូ (Kudo) ទឹកក្រូច អាយស៍ (IZE) ទឹកផ្លែឈើជូប (Joop) ភេសជ្ជៈប៉ូវកម្លាំងវើក (Wurkz) និងទឹកសុទ្ធកម្ពុជា (Cambodia Water)៕