មិនធ្លាប់ឃើញ! ខ្យល់បក់ខ្លាំងរុញដុំទឹកកកទាំងផ្ទាំងៗចេញពីបឹង (មានវីដេអូ)
- 2019-02-26 08:02:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនធ្លាប់ឃើញ! ខ្យល់បក់ខ្លាំងរុញដុំទឹកកកទាំងផ្ទាំងៗចេញពីបឹង (មានវីដេអូ)
ចន្លោះមិនឃើញ
ខ្យល់បោកបក់ខ្លាំងពីខ្យល់ព្យុះនាចុងសប្ដាហ៍បានរុញដុំទឹកកកទាំងផ្ទាំងៗចេញពីមាត់បឹង Erie ក្នុងប្រទេសកាណាដា។
អាជ្ញាធរខេត្ត Ontario ប្រទេសកាណាដាបានសម្រេចបិទកន្លែងចតយានយន្ដ Niagara River នៅជិតឧទ្យាន Mather Arch កាលពីថ្ងៃអាទិត្យដោយសារតែផ្ទាំងទឹកកកបានប៉ើងមកលើចេញពីបឹង។ លើសពីនេះទៀត អាជ្ញាធរបានស្នើឲ្យពលរដ្ឋទាំងអស់កុំទៅជិតកន្លែងដែលមានផ្ទាំងទឹកកកដោយសារតែអាចបង្កគ្រោះថ្នាក់ ខណៈដែលនាយកដ្ឋានអគ្គិភ័យ Woodland ប្រកាសថានឹងចុះត្រួតពិនិត្យតាមផ្ទះនីមួយៗដើម្បីធានាសុវត្ថិភាព។
យោងតាមភ្នាក់ងារធាតុអាកាសជាតិកាណាដា រាយការណ៍ថាល្បឿនខ្យល់អាចកើនដល់ ៦៧គីឡូម៉ែត្រក្នុងមួយម៉ោងដល់ ៩៩គីឡូម៉ែត្រក្នុងមួយម៉ោង។ ចំណែកឯខ្យល់នៅទឹកធ្លាក់ Niagara មានល្បឿនលឿនបំផុតរហូតដល់ ១១៩ គីឡូម៉ែត្រក្នុងមួយម៉ោងឯណោះ៕
សូមទស្សនាវីដេអូខាងក្រោម ៖