ថ្លៃជាងទូរសព្ទទៀត! MicroSD ទំហំ 1TB ដំបូងគេក្នុងលោក
- 2019-02-27 04:45:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ថ្លៃជាងទូរសព្ទទៀត! MicroSD ទំហំ 1TB ដំបូងគេក្នុងលោក
ចន្លោះមិនឃើញ
ទោះបីជាស្មាតហ្វូនស៊េរីទំនើបបច្ចុប្បន្ន អាចគាំទ្រការបន្ថែម microSD ដល់ទំហំ 2TB ក្ដី ប៉ុន្តែមិនទាន់មានក្រុមហ៊ុនណាមួយផលិតបាននៅឡើយ។ តែឥឡូវនេះ បានដល់យុគសម័យ microSD ទំហំ 1TB ដំបូងគេក្នុងលោក ទើបតែចេញពេលថ្មីៗនេះ ដែលមានតម្លៃថ្លៃជាងទូរសព្ទទំនើបមួយគ្រឿងទៅទៀត។
តាមប្រភពព៏ត៌មានឲ្យដឹងថា ក្រុមហ៊ុន Western Digital បានបញ្ចេញឲ្យដឹងជាផ្លូវការនូវប្រភេទកាតផ្ទុកទិន្នន័យ SanDisk microSD ទំហំ 1TB តម្លៃ ៤៤៩ ដុល្លារ នឹងដាក់ឲ្យបញ្ជាទិញនៅអំឡុងខែមេសា ឆ្នាំ ២០១៩។ មួយជម្រើសទៀត ទំហំ ៥១២GB តម្លៃ ១៩៩ ដុល្លារ។ តែយ៉ាងណានេះមិនទាន់ជាតម្លៃផ្លូវការទេ។ (ទូរសព្ទខ្លះតម្លៃត្រឹម ៣៥០ ឬ ៤០០ ដុល្លារ)។
MicroSD នេះអាចរាប់ចូលជា microSD ទំហំធំបំផុតក្នុងលោកនាពេលបច្ចុប្បន្ន ដោយសារទំហំប៉ុននេះអាចអនុញ្ញាតឲ្យយើងថតវីដេអូកម្រិត Full HD 1080p បានលើស ៤០ ម៉ោង និងល្បឿនផ្ទេរទិន្នន័យធ្វើបានដល់ 100MB/S៕
ចុចអានអត្ថបទទាក់ទង៖