ឥណ្ឌាទាមទារឲ្យប៉ាគីស្ថានដោះលែងអ្នកបើកយន្ដហោះ ខណៈភាពតានតឹងបន្ដកើនឡើង
- 2019-02-28 04:21:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឥណ្ឌាទាមទារឲ្យប៉ាគីស្ថានដោះលែងអ្នកបើកយន្ដហោះ ខណៈភាពតានតឹងបន្ដកើនឡើង
ចន្លោះមិនឃើញ
រដ្ឋាភិបាលឥណ្ឌា បានទាមទារឲ្យប៉ាគីស្ថានដោះលែងអ្នកបើកបរយន្ដហោះចម្បាំងរបស់ខ្លួនក្រោយត្រូវប៉ាគីស្ថានបាញ់ធ្លាក់កាលពីម្សិលមិញក្នុងតំបន់កំពុងមានជម្លោះ Kashmir។
យោងតាមវីដេអូបង្ហោះដោយក្រសួងព័ត៌មានប៉ាគីស្ថានបង្ហាញថា អ្នកបើកបរយន្ដហោះឥណ្ឌាត្រូវបានគេយកក្រណាត់រុំភ្នែកដោយមានឈាមហូរស្រោចមុខ។ ឥណ្ឌាបានហៅការបង្ហោះវីដេអូនេះថា "ជាការបង្ហាញដោយប្រមាថទៅលើកងទ័ពដែលរងរបួស។” មុនពេលចាប់ខ្លួន អ្នកបើកយន្ដហោះរូបនេះត្រូវបានប្រជាជនក្នុងតំបន់នាំគ្នាវាយតប់ទៅលើបណ្ដាលឲ្យរងរបួស មុនពេលដែលទាហានប៉ាគីស្ថានមកដល់។ យ៉ាងណាមិញ អ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើនក្នុងប្រទេសឥណ្ឌា បានហៅអ្នកបើកយន្ដហោះរូបនេះថាជាវីរបុរស។
យោងតាមកងទ័ពអាកាសឥណ្ឌាបានឲ្យដឹងថា អ្នកបើកយន្ដហោះរូបនោះជាមេបញ្ជាការ Abhinandan ដែលត្រូវបានចាប់ខ្លួនក្រោយធ្លាក់យន្ដហោះ។ លោកត្រូវបានគេសួរចម្លើយយ៉ាងច្រើនរួមទាំងឈ្មោះ និងឋានៈក្នុងជួរយោធាប៉ុន្តែបានបដិសេធមិនឆ្លើយសំណួរទាក់ទងនឹងបេសកកម្មរបស់ខ្លួនដោយនិយាយថា "ខ្ញុំនឹងមិនប្រាប់អ្នកឯងនោះទេ។”
គួរឲ្យដឹងថា កងទ័ពប៉ាគីស្ថាន បានបាញ់ទម្លាក់យន្ដហោះយោធាពីរគ្រឿងរបស់ឥណ្ឌានៅតំបន់កំពុងមានជម្លោះ Kashmir ក្រោយឥណ្ឌាវាយប្រហារផ្លូវអាកាសមកលើជុំរុំក្រុមសកម្មប្រយុទ្ធជីហាត៕
ចុចអាន ៖