រដ្ឋមន្ត្រីឥណ្ឌាចុះជួបអ្នកបើកបរយន្ដហោះ ក្រោយត្រូវដោះលែងដោយប៉ាគីស្ថាន
- 2019-03-03 01:41:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រដ្ឋមន្ត្រីឥណ្ឌាចុះជួបអ្នកបើកបរយន្ដហោះ ក្រោយត្រូវដោះលែងដោយប៉ាគីស្ថាន
ចន្លោះមិនឃើញ
រដ្ឋមន្ត្រីក្រសួងការពារជាតិឥណ្ឌា Nirmala Sitharaman បានចុះជួបមេបញ្ជាការ Abhinandan Varthaman ក្រោយត្រូវបានដោះលែងដោយប៉ាគីស្ថានកាលពីថ្ងៃសុក្រ។
យោងតាមសារព័ត៌មានក្នុងតំបន់ឲ្យដឹងថា មេបញ្ជាការ Abhinandan ត្រូវបានដោះលែងនៅព្រំដែន Wagah និងត្រលប់មួយជួបកងទ័ពរួមទាំងក្រុមគ្រួសារវិញនាព្រឹកថ្ងៃសៅរ៍នៅឯមន្ទីរពេទ្យមួយកន្លែងក្នុងទីក្រុង New Delhi។ មេបញ្ជាការរូបនេះ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីពិនិត្យសុខភាព និងរបួសស្នាមក្រោយធ្លាក់យន្ដហោះដែលបាញ់ដោយកងទ័ពប៉ាគីស្ថាន។ នៅក្នុងសារមួយបង្ហោះក្នុងបណ្ដាញសង្គម Twitter ក្រសួងការពារជាតិឥណ្ឌាឲ្យដឹងថា រដ្ឋមន្ត្រី Sitharaman បានសម្ដែងមនោសញ្ចេតនានៃប្រជាជាតិទាំងមូលទៅកាន់អ្នកបើកយន្ដហោះរូបនោះ ហើយសរសើរចំពោះជំនាញប្រយុទ្ធរបស់លោក ក៏ដូចជាការរក្សាភាពស្ងប់ស្ងាត់ក្នុងស្ថានភាពលំបាក។
គួរឲ្យដឹងថា កងទ័ពប៉ាគីស្ថាន បានបាញ់ទម្លាក់យន្ដហោះយោធាពីរគ្រឿងរបស់ឥណ្ឌានៅតំបន់កំពុងមានជម្លោះ Kashmir ក្រោយឥណ្ឌាវាយប្រហារផ្លូវអាកាសមកលើជុំរុំក្រុមសកម្មប្រយុទ្ធជីហាត៕