ត្រៀមសោយសុខទៅ! ប៊ូហ្វេម្ហូបជាង ៣០០មុខ កាច់រាងចាំអ្នកញ៉ាំនៅកណ្ដាលក្រុងតែម្ដង

  • 2019-03-04 04:47:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពេល​ជុំ​គ្នា​ម្តងៗ​ពិបាក​រក​កន្លែង​ញ៉ាំ​អី​ឲ្យ​ត្រូវ​ចិត្ត​ទាំង​អស់​គ្នា​មែន? តោះ​!...សាក​លៃលក Han Sheng Buffet BBQ ម្ដង​មើល៍ ព្រោះ​ថា​កន្លែង​ហ្នឹង​មាន​ប៊ូហ្វេ ស៊ុប​ សាច់​អាំង BBQ ទាំង​លក្ខណៈ​ កូរ៉េ ចិន ជប៉ុន និង​អឺរ៉ុប សរុប​ជាង ៣០០ មុខ សម្រាប់​ផ្គាប់​ចិត្ត​មនុស្ស​គ្រប់​គ្នា​​ចាប់​ពី​ម៉ោង ចាប់​បើក​ពី​ម៉ោង ៤​:៣០ល្ងាច ដល់​ ១០​យប់។

ក្នុង​នោះ​មាន​ទាំង គ្រឿង​សមុទ្រ​​ កា្តម​ បង្គា មឹក បង្កង ត្រីសាល់មុន​ ​សាច់​អាំង​ប្រឡាក់​គ្រឿង​ច្រើន​ប្រភេទ​ដែល​សុទ្ធ​តែ​ថ្មីៗ​ស្រស់ៗ។ បន្ថែម​ពី​នោះ ក៏​មាន​បង្អែម​ ការ៉េម ផ្លែឈើ​ជា​ច្រើន​មុខ រួម​នឹង​ភេសជ្ជៈ ​ស្រាបៀរ​ជាង ២០ ប្រភេទ។

និយាយ​ពី​ទីតាំង​វិញ ហាង​នេះ​សិ្ថត​នៅ​កណ្ដាល​ក្រុង មាន​កន្លែង​ចត​យានយន្ត​ធំ​ទូលាយ និង​មាន​ការ​តុបតែង​ស្អាត ​មាន​ផាសុកភាព សេវាកម្ម​ល្អ​ ដែល​ធ្វើ​ឲ្យ​ការ​ជួប​ជុំ​របស់​អ្នក​កាន់​តែ​ពិសេស និង​ងាយ​ស្រួល។ តម្លៃ​គឺ ១៩.៨០ដុល្លា​សម្រាប់​មនុស្ស​ធំ​ម្នាក់ ៩.៩០ ដុល្លារ​សម្រាប់​ក្មេង​គិត​ពាក់​កណ្តាល​ និង Free សម្រាប់​កូនក្មេង​អាយុ​ក្រោម​៤​ឆ្នាំ។

សម្រាប់​ព័ត៌មាន​បន្ថែម៖

  • ទីតាំង ៖ ផ្លូវ​បើក​ថ្មី​លេខ១ ភូមិ១៤ សង្កាត់​ទន្លេបាសាក់ ខណ្ឌ​ចំការមន ​ភ្នំពេញ។
  • លេខទូរស័ព្ទ ៖ 097 258 6666
  • ហ្វេស​ប៊ុក​ផេក ៖ Han Sheng Buffet BBQ

អត្ថបទ៖ សុខណា

អត្ថបទថ្មី