ប្រវត្តិ​​បទ​ Champions League ដែល​មនុស្ស​ភាគ​ច្រើន​មិន​សូវ​បាន​ដឹង​​

  • 2019-03-12 02:23:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

UEFA Champions League នឹង​វិល​មក​បម្រើ​អារម្មណ៍​អ្នក​គាំទ្រ​បាល់ទាត់​នៅ​យប់​នេះ​វិញ​សារ​ជា​ថ្មី​ស្រប​ពេល​ការ​ប្រកួត​ឈាន​ដល់​ជុំ​ចុង​ក្រោយ​​វគ្គ​១៦​ក្រុម​ហើយ​។​ ​

កម្ម​វិធី​នេះ​គឺ​ជា​ព្រឹត្តិការណ៍​បាល់ទាត់​ប្រចាំ​ឆ្នាំ​ដ៏​មាន​ប្រជាប្រិយភាព​បំផុត​ក្នុង​ពិភព​បាល់ទាត់ ដោយ​មាន​ការ​ចូលរួម​​ប្រកួត​ប្រជែង​គ្នា​ពី​សំណាក់​ក្លឹប​បាល់ទាត់​ធំៗ​នៅ​អឺរ៉ុប​។

ទោះ​កើត​នៅ​អឺរ៉ុប​ប៉ុន្តែ​វា​មាន​ការ​តាមដាន​ពី​អ្នក​គាំទ្រ​ជា​ច្រើន​លាន​នាក់​នៅ​ជុំវិញ​ពិភពលោក។​ ក្រៅ​ពី​ឡូហ្គោ​រូប​ផ្កាយ, ពាន​ពណ៌​ប្រាក់​ដ៏​ភ្លឺ​រលោង​ និង​ផ្ទាំង​បដា​ពណ៌​ខៀវ​ស្រអាប់​ កម្មវិធី​ Champions League មាន​អត្តសញ្ញាណ​ដ៏​ពិសេស​មួយ​ទៀត​គឺ​បទ​ភ្លេង​។

បទ​មាន​ចំណង​ជើង​ថា​ "The Champions” ឬ​ប្រែ​ជា​ភាសា​ខ្មែរ​ថា​ "ម្ចាស់​ជើង​ឯក" តែ​ត្រូវ​បាន​គេ​ចាក់​នៅ​រៀងរាល់​ការ​ប្រកួត​ Champions league ចាប់​ផ្ដើម​នៅ​តាម​កីឡដ្ឋាន​នីមួយៗ​ដើម្បី​ដាស់​អារម្មណ៍​ កីឡាករ​ក៏​ដូចជា​ អ្នក​គាំទ្រ។ បទ​នេះ​ត្រូវ​បាន​គេ​ចាក់​ដូចគ្នា​នៅ​តាម​កញ្ចក់​ទូរទស្សន៍​នៅ​មុន​ការ​ផ្សាយ​ផ្ទាល់​ការ​ប្រកួត។​

លោក​ Tony Britten

បទ​នេះ​បាន​សរសេរ​ឡើង​ក្នុង​ឆ្នាំ​១៩៩២​ដោយ​លោក​ Tony Britten ជា​អ្នក​និពន្ធ​ជនជាតិ​អង់គ្លេស​​ បញ្ចប់​ការ​សិក្សា​ផ្នែក​តន្ត្រី​ពី​សាកលវិទ្យាល័យ​ Royal College of Music។​ បទ​នេះ​មាន​របៀប​ច្រៀង​ដោយ​យក​លំនាំ​ខ្លាំង​ទៅ​តាម​ "រចនា​បទ​​ Handel” ដោយ​សារ​តែ​វា​ត្រូវ​បាន​ប្រែ​សម្រួល​ពី​បទ​ Zadok the Priest ដែល​និពន្ធ​ដោយ​លោក​ George Frideric Händel ក្នុង​សតវត្ស​ទី​១៨។

បទ​ Champions League ដែល​យើង​ឭ​គឺ​សរសេរ​ជា​៣​ភាសា​ផ្សេង​គ្នា​ គឺ​ភាសា​ អាល្លឺម៉ង់, បារាំង​ និង​អង់គ្លេស មាន​រយៈ​ពេល​ជាង​៣​នាទី៕​​

លោក​ George Frideric Händel

ប្រភព៖ Wikipedia | UEFA   ប្រែ​សម្រួល៖ វីរ័ត្ន

អត្ថបទថ្មី