មិនធម្មតា រតនៈ ពិសិដ្ឋរំភើបចិត្តខ្លាំងដល់ម្លឹងក្រោយបានរួមការងារជាមួយកំពូលតារាល្បី

  • 2019-03-14 08:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាសម្តែងស្រស់សង្ហារនិងជាតារាម៉ូដែលពូកែលេងស្ទីលតុបតែងខ្លួនរតនៈ ពិសិដ្ឋមួយរយៈចុងក្រោយហាក់ទទួលបានការងារល្អៗជាច្រើនក្នុងវិស័យសិល្បៈសារថ្មី។

ជាក់ស្តែ កំលោះសង្ហាររូបនេះបានបញ្ចេញអារម្មណ៍សប្បាយរីករាយខ្លាំងក្រោយលោក​ទទួលបានការងារស្ពតពាណិជ្ជកម្មរបស់ផលិតផលគ្រឿងអេឡិចត្រូនិចមួយ ហើយកាន់តែពិសេសសម្រាប់ការងារមួយនេះ គឺលោករំភើបចិត្តខ្លាំងមែនទែនដែលបានរួមការងារសារជាថ្មីជាមួយកំពូលតារាចម្រៀងស្រីប្រចាំផលិតកម្មហង្សមាស ឱក សុគន្ធកញ្ញា។

ដោយលោករំលឺកថាវាពិតជាចៃដន្យខ្លាំងបើគិតតាំងពីលោកចូលសិល្បៈកាលពី១០ឆ្នាំមុនលោកអាយុ២០ឆ្នាំប៉ុណ្នោះលើកដំបូងរបស់លោកគឺថតស្ពតដូចគ្នាជាមួយកំពូលតារាចម្រៀងស្រីល្បីរូបនេះហើយពេលនេះក៏ជួបគ្នាម្តងទៀតគ្រាន់តែខុសក្រុមហ៊ុនតែប៉ុណ្នោះទើបធ្វើឲ្យលោកសម្តែងអារម្មនណ៍រីកក្នុងបណ្តាញសង្គម។

តារាម៉ូដែលខ្ពស់ស្រលះរូបនេះបានប្រាប់មកកាន់ Sabay ថាលោកពិតជាចូលចិត្តរួមការងារជាមួយកំពូលតារាចម្រៀងសុគន្ធកញ្ញាខ្លាំងណាស់ ទើបតែជួបគ្នាសារថ្មីព្រោះខានចាំដៃគ្នាយូរឆ្នាំមកហើយតែចំណុចល្អរបស់កំពុលតារារូបនេះនៅតែដដែលតាមសម្តីលោកគឺ"គាត់ជាមនុស្សរួសរាយ គួរឲ្យចូលចិត្ត ស្រួលធ្វើការជាមួយគ្នា មិនចេះប្រកាន់ច្រើនសាមញ្ញៗ"​។ ជាសម្តីដែលតារាម៉ូដែលរៀបរាប់ផ្ទាល់មកកាន់ Sabay។

គួររំលឹកផងដែរថា តារាប្រុសសាច់សខ្ចីពិតជាមមាញឹកនឹងការងារសិល្បៈមិនធម្មតាឡើយហើយកាន់តែទទួលបានប្រជាប្រិយភាពនិងកេរ្តិ៍ឈ្មោះល្បីល្បាញគួរកត់សម្គាល់ដូចជា រឿង"ថ្ងៃមុនស្អប់ថ្ងៃនេះស្រលាញ់" ដែលគ្រោងនឹងធ្វើការសម្ភោធនៅថ្ងៃនេះ នៅឯអ៊ីនអន១ ក៏ដូចជាស្ពតពាណិជ្ជកម្មជាច្រើនទាំងក្នុងស្រុក និងក្រៅស្រុកផងដែរ៕

ការពិតយ៉ាងណាមើលរូបភាពខាងក្រោម៖

ផ្តល់សិទ្ធរូបភាពដោយ៖ លោក រតនៈពិសិសដ្ឋ

អត្ថបទ៖ សិរីរត្នន៍