ជាកត្តិយសឯកឧត្តម ខៀវ សាម៉េត បានជាប់ជាប្រធានបាល់ទាត់អាស៊ាន
- 2019-03-17 07:37:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជាកត្តិយសឯកឧត្តម ខៀវ សាម៉េត បានជាប់ជាប្រធានបាល់ទាត់អាស៊ាន
ចន្លោះមិនឃើញ
ឯកឧត្តម ខៀវ សាម៉េត ត្រូវបានសមាជិកសហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍ (AFF) បោះឆ្នោតជ្រើសរើសជាប្រធានរបស់ខ្លួនដែលត្រូវបានធ្វើឡើងក្នុងមហាសន្និបាតប្រចាំឆ្នាំរបស់ខ្លួនកាលពីព្រឹកមិញនេះនៅទីរួមខេត្តសៀមរាប។
សហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍បានជ្រើសរើសយកខេត្តសៀមរាបដើម្បីរៀបចំមហាសន្និបាតរបស់ខ្លួនដើម្បីជ្រើសរើសសមាជិកប្រតិបត្តិថ្មីសម្រាប់អារម្មណ៍ឆ្នាំ២០១៩ដល់ឆ្នាំ២០២៣។ ដូច្នេះរយៈពេលពេញមួយអាណត្តិ ឯកឧត្តម ខៀវ សាម៉េត ដែលជាអនុប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជាត្រូវបំពេញភារកិច្ចរបស់ខ្លួនក្នុងសហព័ន្ធបាល់ទាត់អាស៊ានដែលមាន១១ប្រទេសរួមទាំងអូស្ត្រាលីថែមទៀត៕
នេះជាលើកទី១ហើយដែលប្រទេសកម្ពុជាមានបុគ្គលិកទទួលបានតំណែងប្រធាននេះ ហើយក៏ជាលើកទី១ដែលតំណែងប្រធាននេះកាន់ដោយកន្លងមកជនជាតិសិង្ហបុរីធ្លាប់កាន់តំណែងនេះពីឆ្នាំ១៩៨៤ដល់ឆ្នាំ១៩៩៤ ហើយជនជាតិថៃធ្លាប់កាន់ពីឆ្នាំ១៩៩៤ដល់ឆ្នាំ១៩៩៦ និងជនជាតិម៉ាឡេស៊ីពីឆ្នាំ២០០៧ដល់ឆ្នាំ២០១៩៕
មហាសន្និបាត (រូបថត៖ សហព័ន្ធបាល់ទាត់កម្ពុជា)