ដោយសារមានទេពកោសល្យផ្នែកឌីហ្សាញតាំងពីកំណើត ទើបធ្វើឲ្យ ម៉ែន សីហា វិវត្តខ្លួនយ៉ាងលឿនជ្រៀតចូលវិថីសិល្បៈត្រឹមមួយពព្រិចភ្នែកហើយទទួលបានភាពល្បីល្បាញ និងពិសេស Brand ល្បីនៅឯក្រៅប្រទេសឈ្មោះ Queen Victoria ក៏បានផ្តល់សិទ្ធិ និងសហការជាមួយលោកទៀតផង។
តារាចម្រៀង មាស សុខសោភា គ្រងឈុតឈ្មោះ រាជនីផ្កាធម្មជាតិនៃក្តីស្រឡាញ់ ច្នៃពីស្បៃ និងមេអំបៅប៉ាក់ឌិន
ស្នាដៃសម្រេចបានរបស់ ម៉ែន សីហា ពិតជាមានចំនួនច្រើន ហើយថ្ងៃនេះ Sabay សូមលើកយក ២១ម៉ូដមកបង្ហាញ។ ឈុតទាំងនោះ បើមើលភ្លាម មិនសង្កេតមហាជនអាចគិតថាជាការច្នៃម៉ូដរបស់បរទេស ប៉ុន្តែជាក់ស្ដែងជាគំនិតច្នៃប្រឌិតទាំងស្រុងរបស់ ម៉ែន សីហា។ ម្យ៉ាងវិញទៀត នោពេលបង្ហាញម៉ូដ ជ្រើសមកគ្រង ដើម្បីបង្ហាញឈុតទាំងនោះ ក្នុងកម្មវីធីតូចធំ គឺពិតជាទទួលបានការគាំំទ្ រនិងកោតសរសើរជាខ្លាំង។
ដោយសារទឹកដៃឆ្នើមបែបនេះ ទើបសូម្បីតែតារាល្បីជួរមុខក៏ស្នើរចង់គ្រងឈុតរបស់លោកដែរ ព្រោះមើលទៅស្រស់ស្អាតទាក់ទាញ ទាំំងពណ៌ ទាំងការជ្រើសរើសសាច់កំណាត់ឲ្យស៊ីទៅតាមធម្មជាតិក៏ដូចជាអត្ថន័យរបស់សត្វព្រៃនិមួយៗទាក់ភ្នែកបំផុត៕
តារាចម្រៀង ADDA ឈុតឈ្មោះ រាជនីក្ងោក ច្នៃពីសូត្រ ស្បៃ និង ត្បូង
ចង់ដឹងមានអ្វីខ្លះជាច្រើនម៉ូដច្នៃចេញពីធម្មជាតិ និងសត្វព្រៃ សូមទស្សនារូបភាពខាងក្រោម៖
ម៉ូដែល ហង្ស សូរិយ៉ាន់ ឈុតឈ្មោះ ជំទាវ 60s ដកស្រង់ពីពស់សម្បុរ ៣ ច្នៃពីឌិនដោយត្បូង Swarovski & crystal
តារាម៉ូដែល Snow Black ឈុតឈ្មោះ ខ្លាដំបងស្បែក ច្នៃពីសូត្រ
ម៉ូដែលកូនកាត់បារាំង Marianne Clais ឈុតឈ្មោះ ពស់ក្រហម ច្នៃពីកំណាត់ព្រិនក្រលាពស់
ម៉ូដែល Daiana Daiana ឈុតឈ្មោះ Cocktail dress ច្នៃពីប៉ាក់ឌិនអង្កាំបៃតង លំនាំសត្វបង្គួយយក្ស
ម៉ូដែល Ven Helena ឈុតឈ្មោះ រាជនីពស់មាស លំនាំសត្វឃ្មុំ ច្នៃពីស្បៃសំណាញ់ មានប៉ាក់ឌិនអង្កាំ
ម៉ូដែល Ven Helena ឈុតឈ្មោះ រាជនីរោមវែង ច្នៃដោយកំណាត់សារ៉ូឆ្នូត និងរោមសត្វខ្មៅប្រផេះ
ម៉ូដែល Daiana Daiana ឈុតឈ្មោះ រាជនីក្ដាន់ ច្នៃពីស្បៃ ស្បែក និងប៉ាក់ឌិនអង្កាំមាស
ម៉ូដែល Ngin Rosa ឈុតឈ្មោះពស់ខៀវ ច្នៃពី កំណាត់ស្បែក
អ្នកច្នៃម៉ូតល្បី ម៉ែន សូហា ប្រ៊េន Queen Victoria ឈុតឈ្មោះ បក្សីក្រហម ច្នៃពីស្លាបធ្វើពីរោមសត្វពណ៍ក្រហម
ម៉ូដែល ហង្ស សូរិយ៉ាន់ ឈុតឈ្មោះ រាជនីឥន្ទ្រី លំនាំសត្វតឹកកែ ច្នៃពីរោមសត្វ & ត្បូង
តារាចម្រៀង មាស សុខសោភា ឈុតឈ្មោះ រាជនីហង្សក្រហម ច្នៃពីរោមសត្វ ប៉ាក់ ឌិនអង្កាំ ត្បូងក្រហម
ម៉ូដែលកូនកាត់បារាំង Marianne Clais ឈុតឈ្មោះ រាជនីអូទ្រីស ច្នៃពីរោមសត្វ ស្បៃ ត្បូង និងក្រណាត់ Bling Bling
អ្នកច្នៃម៉ូតល្បី ម៉ែន សូហា ប្រ៊េន Queen Victoria ឈុតឈ្មោះ ពពក លំនាំពពកខៀវ និង ស និយាយពីសន្តិភាព ច្នៃពីស្បៃស Bling Bling
ម៉ូដែល Visal ឈុតឈ្មោះ រំដួលកម្ពុជា ច្នៃពី សូត្រមាស មាន ប៉ាក់ឌិនអង្កាំមាស
តារាចម្រៀង មាស សុខសោភា ឈុតឈ្មោះ រាជនីនាគមាស លំនាំរលកទឹក និងសសៃទឹក ច្នៃពីស្បៃ និងប៉ាក់ឌិនអង្កាំមាស
ម៉ូដែល ហង្ស សូរិយ៉ាន់ ឈុតឈ្មោះ ទេពមច្ឆា លំនាំត្រីពណ៌ស ច្នៃពីរោមសត្វ កំណាត់ស្បែកស និងប៉ាក់ឌិន អង្កាំ
អ្នកច្នៃម៉ូតល្បី ម៉ែន សូហា ប្រ៊េន Queen Victoria ឈុតឈ្មោះ ស្តេចខ្លាត្រី ច្នៃពីសូត្រក្រលាខ្លា
ម៉ូដែល Por Iren ឈុតរាជនីស្បែកធំ ដកស្រង់ពីទំរង់ល្ខោនខោល និងស្រមោលស្បែកធំ ច្នៃពីសូត្រស្បែក និងឌិនជាអង្កាំ
អ្នកច្នៃម៉ូតល្បី ម៉ែន សូហា ប្រ៊េន Queen Victoria ឈុតឈ្មោះរាមឥសូ ដកស្រង់ពីទំរង់ល្ខោនខោល ច្នៃពី សូត្រ ស្បៃស្រណាញ់ ដោយមានប៉ាក់ឌិន
ផ្តល់សិទ្ធិរូបភាពដោយ៖ ម៉ែន សីហា (Oliva Kong)
អត្ថបទ៖ សិរីរត្នន៍