គ្រូ​អាល្លឺម៉ង់​ថា​ Neuer នៅ​តែ​ជា​ដៃ​ទី​មួយ​អាល្លឺម៉ង់​ ហើយ Stegen ទី​ពីរ​

  • 2019-03-21 03:56:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Joachim Low នៅ​តែ​ជឿជាក់​លើ​អ្នក​ចាំ​ទី​ដៃ​ស្អិត​ Manuel Neuer ​ដោយ​ឲ្យ​លេង​ជា​ដៃ​ទី​មួយ​ក្រុម​ជម្រើស​ជាតិ​អាល្លឺម៉ង់​ សម្រាប់​ព្រឹត្តិការណ៍​ជម្រុះ​ Euro 2020។​

Neuer និង Stegen

​មាន​ការ​ជជែក​គ្នា​ពាក់ព័ន្ធ​នឹង​តំណែង​ជម្រើស​ដំបូង​របស់​​អាល្លឺម៉ង់​ដែល​ប្រជុំ​ដោយ​អ្នក​ចាំ​ទី​ឆ្នើម​ៗ​ ពិសេស​គឺ​ Marc-Andre ter Stegen របស់​ Barcelona ដែល​កម្រ​នឹង​បាន​លេង​ដៃ​ទី​មួយ​។​ យ៉ាង​ណា​ Low នៅ​តែ​ផ្ដល់​សិទ្ធ​ឲ្យ​ Neuer ជា​ជម្រើស​ដំបូង​​បើ​ទោះ​ជា​រូប​គេ​បង្ហាញ​ទម្រង់​លេង​មិន​សូវ​ល្អ​ក្រោយ​​ជា​ពី​របួស។

ឆ្នាំ​មុន​ Neuer បាន​ចំណាយ​ពេល​ព្យាបាល​របួស​សឹង​ពេញ​មួយ​រដូវ​កាល​ ប៉ុន្តែ​ Low នៅ​តែ​ឲ្យ​រូប​គេ​លេង​ជម្រើស​ដំបូង​នៅ​ពាន​ World Cup រុស្ស៊ី​រហូត​អាល្លឺម៉ង់​ត្រូវ​ដើរ​ចេញ​ពី​កម្មវិធី​ត្រឹម​វគ្គ​ចែក​ពូល។​ នៅ​ប្រកួត​មិត្តភាព​ស្មើ​គ្នា​ ១-១ ជាមួយ​ ស៊ែប​គ្រូ​បង្វឹក​បាន​ដាក់​ Neuer លេង​វគ្គ​ទី​មួយ​ហើយ​ Stegen លេង​វគ្គ​ទី​ពីរ។​

អាល្លឺម៉ង់​ត្រូវ​ជួប​ក្រុម​ជម្រើស​ជាតិ​ពណ៌​ទឹកក្រូច​ហូឡង់​នៅ​ថ្ងៃ​អាទិត្យ​សប្ដាហ៍​នេះ​វគ្គ​ជម្រុះ​ Euro ២០២២ ដែល​ជា​ជំនួប​ក្រៅ​ទឹកដី៕

លោក Joachim Low និង​ Stegen

ប្រភព៖ Sky Sports   ប្រែ​សម្រួល៖ វីរ័ត្ន

អត្ថបទថ្មី