អេមហ្មង! ច្រើនសន្លឹកពី វណ្ណៈ បរមី លេងស្ទីលស៊ិចស៊ីទាក់ភ្នែកមិនចាញ់តារាបរទេស

  • 2019-03-25 07:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាសម្តែង និង ម៉ូដែលរាងតូចច្រឡឹង វណ្ណៈ បរ​មី តែង​តែធ្វើឲ្យមហាជន​លើកសរសើរ​ពីសម្រស់បែបធម្មជាតិ ក៏ដូចជា​ភាព​ប៉ិនប្រសប់​ផ្នែក​សិល្បៈ​របស់​នាង។

តារា​សម្ដែង​ស្រី​រូបនេះ ទទួលបាន​ការទាក់ទាញខ្លាំងក្រោម​ក្រសែភ្នែក​អ្នកគាំទ្របាន​យ៉ាង​ឆាប់រហ័ស​ តាមរយៈរូប​សម្រស់​ដ៏​ស្រស់​ផូរផង់ បញ្ចេញរូបរាង​តូច​ស្រ​ឡូ​ន​របស់​នាង​ ដោយភាពជឿជាក់ ពិសេសធ្វើឲ្យកន្លង់ជាច្រើនចោលភ្នែកមិនស្ទើរនោះទេ ។​

ជាក់ស្តែង វណ្ណៈ បរ​មី ក៏ត្រូវ​បាន​គេ​កត់សម្គាល់ថា នាង​មាន​ទេពកោសល្យ​ក្នុងការ​កាច់​ស្ទីល​ថតរូប​ឡូយៗ​ស្អាតៗ​មិនធម្មតា​នោះទេ ។ រូបថត​នីមួយៗ​ពិតជា​ទាក់ទាញ និង រំលេច​នូវ​ស្ទីល​ប្លែកៗ​សឹងតែ​គ្រប់​ប៉ុស្ដិ៍ដេលចេញពីដុងរបស់នាងតាំងពីកំណើត ។

ពិសេសរូបថតច្រើនម៉ូតច្រើនសន្លឺកដែលតារាស្រីរូបនេះបង្ហាញភាពស៊ិចស៊ីបង្ហោះ​រូបជាសន្លឹក​នៅលើ​បណ្ដាញ​សង្គម IG របស់ខ្លួន ដោយ​លើក​នេះ​​ប្លែក​ភ្នែក​ជាង​រាល់ដង ព្រោះ​នាង​បាន​រំលេច​នូវ​ភាព​សិច​ស៊ី ជាមួយនឹង​ប្លង់​ថត​នៅលើ​វាល​ខ្សាច់ បូករួម​ទាំង​ការ​កាច់​ស្ទីល​ផង​នោះ មើលទៅ​ពិតជា​ឡូយទាក់ទាញ​មិន​ចាញ់​តារា​បរទេស​ឡើយ។

គួររំលឹកផងដែរថា​ តារារាងស្រឡូនស៊ិចស៊ីរូបនេះចូលរួមសម្តែងខ្សែភាពយន្តល្បីៗជាច្រើនដូចជា រឿង​ "សសរកន្លោង" រឿង "បេសសកម្មមួយ" ​រឿង "ផ្កាថ្ម" របស់ស្ថានីយ៍ទូរទស្សន៍ ហង្សមាស ជាមួយនឹង MV,ស្ប៉ត​ ក៏ដូចការបង្ហាញម៉ូត ជាច្រើនផងដែរ៕

ចង់ដឹងថាស៊ិចស៊ីស្រស់ស្អាតទាក់ទាញយ៉ាំងណាមើលរូបខាងក្រោម៖

រូបភាពយកពី FB Page & IG៖ ​កញ្ញា វណ្ណ បរមី

អត្ថបទ៖ សិរីរត្នន៍

អត្ថបទពេញនិយម
អត្ថបទថ្មី