​​​​​​iOS 12.2 មាន​បន្ថែម​សេវា​ 5G នៅ​លើ​ iPhone

  • 2019-03-26 07:17:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រោយ​ពី​ប្រកាស​ចេញ​សេវា​​កម្ម​ថ្មី​រួច​មក​ Apple ក៏​បាន​បញ្ចេញ​កំណែ​ទម្រង់​ថ្មី​នៃ​ប្រព័ន្ធ​ប្រតិបត្តិការ​ iOS ដែល​ជា​ជំនាន់​ 12.2 ដោយ​​មាន​បន្ថែម​សេវាកម្ម​ថ្មី និង​កែ​សម្រួល​លើ​មុខងារ​មួយ​ចំនួន​ផង​ដែរ។

សេវាកម្ម​ថ្មី​ដែល​មាន​លើ​ iOS 12.2 មុន​គេ គឺ​សេវាកម្ម​ Apple News+ ដែល​មាន​ទស្សនាវដ្ដី​ជាង​ ៣០០ ​ស្ថាប័ន​​តម្រូវ​តាម​អ្នក​អាន ជា​មួយ​កម្រៃ ៩,៩៩ ដុល្លារ​ក្នុង​មួយ​ខែ។​ ក្រៅ​ពី​នេះ​ក៏​មាន​បន្ថែម​នូវ​ Animoji ថ្មី​ ដែល​មាន​រូប​ត្រី​ឆ្លាម, ទីទុយ, សត្វ​ក​វែង និង សត្វ​ជ្រូក​ព្រៃ ផង​ដែរ។

គួរ​ឲ្យ​ចាប់​អារម្មណ៍​ផង​ដែរ​នោះ ការ​អាប់ដេត​ថ្មី​នេះ​មាន​បញ្ចូល​នូវ​ការ​បង្ហាញ​សញ្ញា​ "5G E” នៅ​លើ​​ម៉ូដែល iPhone 8 ឡើង​ទៅ​ ដើម្បី​ឲ្យ​អ្នក​ប្រើ​ប្រាស់​បាន​ដឹង​ថា​ពួក​គេ​ស្ថិត​នៅ​ក្នុង​តំបន់​ដែល​មាន​សេវា​ 5G Evolution របស់​ក្រុមហ៊ុន​សេវា​ទូរសព្ទ​ AT&T។

​ក្រៅ​ពី​បន្ថែម​មុខងារ​ថ្មី iOS 12.2 ក៏​​ចូល​មក​ជួសជុល​បញ្ហា​មិន​ប្រក្រតី​មួយ​ចំនួន​ផង​ដែរ ដែល​អ្នក​ប្រើ​ប្រាស់​អាច​ដំឡើង​បាន​ចាប់​ពី​ពេល​នេះ​ត​ទៅ៕

ចុចអាន៖

ប្រភព៖ 9to5Mac   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម