ចាំអីទៀត! ចូលរួមទាំងអស់គ្នា ឱកាសរត់ម៉ារ៉ាតុងនៅភ្នំពេញមកដល់ហើយ
- 2019-03-27 08:02:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចាំអីទៀត! ចូលរួមទាំងអស់គ្នា ឱកាសរត់ម៉ារ៉ាតុងនៅភ្នំពេញមកដល់ហើយ
ចន្លោះមិនឃើញ
ទីវារត់ប្រណាំងភ្នំពេញពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិឆ្នាំ២០១៩បានមកដល់ហើយដែលនេះជាឱកាសល្អសម្រាប់អ្នករត់អាជីព រត់កម្សាន្ត រត់ដើម្បីសុខភាពអាចចូលរួមបានយ៉ាងសប្បាយរីករាយមិនចាំបាច់ធ្វើដំណើរទៅណាឆ្ងាយពីភ្នំពេញឡើយ។
គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC)បានប្រកាសថា ការរត់ប្រណាំងភ្នំពេញពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិនេះមាន៣ប្រភេទគឺវិញ្ញាសាចម្ងាយ២១គីឡូម៉ែត្រ វិញ្ញាសាចម្ងាយ១០គីឡូម៉ែត្រ និងវិញ្ញាសាចម្ងាយ៣គីឡូម៉ែត្រ។ ពិធីរត់ប្រណាំងប្រចាំឆ្នាំដែលជារដូវកាលទី៩នេះគឺដើម្បីអបអរសាទរ ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្ដេចព្រះក្សត្រិយ៍ ព្រះរាជមាតាជាតិខ្មែរ។
សម្រាប់អ្នករត់ដើម្បីកម្សាន្ត និងសុខភាពអាចនាំគ្រួសារ បងប្អូន និងមិត្តភក្តិចូលរួមរត់ទាំងអស់គ្នា។ ជាពិសេសបច្ចុប្បន្ននេះក្រុមហ៊ុនជាច្រើនបានកំពុងនាំបុគ្គលិករបស់ខ្លួនចូលរួមរត់កម្សាន្ត។
ការទទួលចុះឈ្មោះចូលរួមប្រកួតនឹងចាប់ពីថ្ងៃប្រកាសដំណឹងរហូតដល់ថ្ងៃប្រកួតដែលនឹងធ្វើនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៩នៅមុខព្រះបរមរាជវាំង រាជធានីភ្នំពេញ។ សូមមើលលិខិតប័ណ្ណផ្សព្វផ្សាយអំពីទីតាំងនៃការចុះឈ្មោះចូលរួមរត់ប្រណាំង៕