មក​ស្គាល់ គ្រូ​បង្វឹក​ដែល​ដឹកនាំ​ក្រុម​ជម្រើស​ជាតិ​យូរ​ជាង​គេ​ក្នុង​វគ្គ​ជម្រុះ​ Euro 2020

  • 2019-03-27 13:08:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ក្នុង​វគ្គ​ជម្រុះ​ពាន​ប្រចាំ​ទ្វីប​អឺរ៉ុប​ UEFA Euro ឆ្នាំ​២០២០ មាន​ក្រុម​ជម្រើស​ជាតិ​សរុប​ ៥៥​ក្រុម បាន​ចូល​រួម​។ ក្នុង​នោះ​ មាន​គ្រូ​បង្វឹក​តែ​មួយ​រូប​គត់​ដែល​ដឹកនាំ​ក្រុម​ជម្រើស​ជាតិ​លើស​ពី ១០​ឆ្នាំ​។

គ្រូ​បង្វឹក​នោះ​គឺ លោក Joachim Low ដែល​កំពុង​ដឹកនាំ​ក្រុម​ជម្រើស​ជាតិ​អាល្លឺម៉ង់​អស់​រយៈពេល ១៣ឆ្នាំមក​ហើយ។ មុន​នឹង​ក្លាយ​ជា​គ្រូ​បង្វឹក​ លោក​បាន​ធ្វើ​ជា​ជំនួយ​ការ​របស់​គ្រូ​បង្វឹក​នៃ​ក្រុម​ជម្រើស​ជាតិ​នេះ​ អស់​រយៈពេល​ជាង​ ២​ឆ្នាំ​។

ក្នុង​រយៈពេល ១៣ឆ្នាំ​នេះ លោក​បាន​ដឹកនាំ​អាល្លឺម៉ង់​បាន ១៧៨ប្រកួត​ ដែល​ក្នុង​នោះ ឈ្នះ​ចំនួន ១១៤ប្រកួត ស្មើ ៣៤ប្រកួត និង​ចាញ់ ៣០ប្រកួត និង​ឈ្នះ​ពាន​ចំនួន ២​ គឺ FIFA World Cup នៅ​ឆ្នាំ ២០១៤ និង​FIFA Confederations Cup នៅ​ឆ្នាំ​២០១៧។

បន្ទាប់​ពី​លោក Low គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​អង់ដូរ៉ា​លោក Koldo ក៏​ដឹកនាំ​បាន​រាង​យូរ​ដែរ​ ពោល​គឺ​ដឹកនាំ​បាន​រយៈពេល ៨ឆ្នាំ ៩ខែ ហើយ​ស្រដៀង​គ្នា​នេះ​ដែរ ​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​លុចហ្សំបួរ​លោក Luc Holtz ក៏​មិន​ចាញ់​លោក Koldo ប៉ុន្មាន​ដែរ​ ដោយ​លោក​បាន​ដឹកនាំ​ក្រុម​ជម្រើស​ជាតិ​លុចហ្សំបួរ​អស់​រយៈពេល ៨​ឆ្នាំ ៧ខែ៕

ប្រភព៖ transfermarkt   អត្ថបទ៖ សេរី មង្គល

អត្ថបទថ្មី