ឮថាឆ្នាំនេះក្តៅខ្លាំង! តោះទៅលេងបុណ្យភូមិ ចូលភូមិអាយស៍ IZE ត្រៀមតែត្រជាក់ចិត្តត្រជាក់កាយ
- 2019-03-28 10:08:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឮថាឆ្នាំនេះក្តៅខ្លាំង! តោះទៅលេងបុណ្យភូមិ ចូលភូមិអាយស៍ IZE ត្រៀមតែត្រជាក់ចិត្តត្រជាក់កាយ
ចន្លោះមិនឃើញ
មួយឆ្នាំបានកន្លងផុតទៅ ឥឡូវ ភូមិអាយស៍ IZE ភូមិដ៏ត្រជាក់ប្រចាំបុណ្យភូមិ ត្រៀមខ្លួនមកទៀតហើយ មកកំដរបរិយាកាសអោយកាន់តែសប្បាយរីករាយ និង ត្រជាក់ស្រួលសម្រួលដល់អ្នកមកលេងបុណ្យបុណ្យភូមិក្រោមអាកាសធាតុក្តៅខែចេត្រខាងមុខនេះចាប់ពីថ្ងៃទី ៥-៦-៧ ខែ មេសា ឆ្នាំ ២០១៩ នៅវត្តព្រះធាតុ ក្បែររង្វង់មូលគួរស្រូវ ផ្លូវជាតិលេខ ២ ប្រមាណ ៦គីឡូម៉ែត្រ ពីវត្តភ្នំតែប៉ុណ្ណោះ។
លោក ម៉ៃឃើល សុវណ្ណ (Michael Sovann) ប្រធានផ្នែករៀបចំកម្មវិធីរបស់ទឹកក្រូចអាយស៏ IZE ប្រកាសឱ្យអ្នកមកលេងបុណ្យឆ្នាំនេះ កុំភ្លេចមកយក អាវយឺតបុណ្យភូមិ និង កែវទឹកក្រូចអាយស៍ IZE ដែលវត្ថុអនុស្សាវរីយ៍ប្រចាំបុណ្យភូមិពីភូមអាយស៍ IZE ហើយបើក្តៅខ្លាំងត្រូវការកន្លែងត្រជាក់ស្រួល អង្គុយសម្រាកស្រួល ញាំអាយស៍ IZE ទឹកផ្លែជូប ភេសជ្ជៈប៉ូវកម្លាំង វើក ឬ ទឹកបរិសុទ្ធកម្ពុជា សូមចូលទៅក្នុងទូរបន្ទប់ទឹកកករបស់ភូមិអាយស៍ដោយឥតថ្លៃ។
កញ្ញា យូគី តំណាងគណៈកម្មការរៀបចំបុណ្យភូមិ ក៏បាននិយាយដោយខ្លីពីអ្នកឧបត្ថម្ភកម្មវិធីបុណ្យភូមិថា “អត់អាយស៍ ម៉េចបាន បុណ្យភូមិឆ្នាំហ្នឹង!” ហើយសូមគោរពអញ្ជើញទស្សនិកជនលេងសប្បាយដូចរាល់ឆ្នាំតាមការគួរ៕