ពី​កាហ្វេ​លក់​លើ​ឡាន ក្លាយជា​ហាង​កាហ្វេ​ក្នុងស្រុក​​ល្បី​ឈ្មោះ​មានហាងដាក់លក់បានសម្ពោធសាខាថ្មីបណ្តើរៗ

  • 2019-04-01 05:15:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

MISTERBREW COFFEE Cambodia បាន​ចាប់ផ្តើម​បើក​ដំណើរការ​តាំងពី​ខែកក្កដា ឆ្នាំ​ ២០១៦ ដោយ​ផ្តើម​ពី​ការ​លក់​កាហ្វេ​នៅលើ​ឡាន ដែល​គេ​តាំង​និយម​ហៅថា កាហ្វេ​ច​ល័​ត MISTERBREW COFFEE Cambodia មាន​ទីតាំង​លក់​ដំបូង​នៅតាម​បណ្តោយ​មហាវិថី​ព្រះ​នរោត្តម នៅ​ជិត​វិទ្យា​ល័យ​ព្រះស៊ីសុវត្ថិ​។

ពេលនេះ MISTERBREW COFFEE Cambodia បាន​បើកសម្ពោធ​ហាង​កាហ្វេ​របស់ខ្លួន ដែល​នៅ​ទីតាំង​ចាស់ នឹង​បាន​កែប្រែ​មុខមាត់​ថ្មី​ដែល​ស្ថិតនៅលើ​មហាវិថី​ព្រះ​នរោត្តម កែង​នឹង​ផ្លូវ ១៧២ (​នៅ​ជិត​វិទ្យា​ល័យ ព្រះស៊ីសុវត្ថិ​) ដោយ​មាន​ការចូលរួម​ពី​សំណាក់​ភ្ញៀវ​ជាតិ និង​ភ្ញៀវ​អន្តរជាតិ​ជាច្រើន ដែល​តែងតែ​គាំទ្រ MISTERBREW COFFEE Cambodia​ នា​ព្រឹក​ថ្ងៃទី​ ៣០ ខែ​មីនា ២០១៩ នេះ​។

MISTERBREW COFFEE Cambodia ត្រូវបាន​ប​ង្តើ​ត​ឡើងដោយ​ស្ថា​និក​ជា​ជន​ជាតិខ្មែរ 100% ដែល​មាន​ទឹកចិត្ត​ស្រឡាញ់​មុខរបរ​លក់​កាហ្វេ និង​ចង់បង្ហាញ​ទៅដល់​មនុស្ស​ទាំងអស់​ឱ្យ​បានដឹងថា កាហ្វេ​របស់​ខ្មែរ​យើង គឺ​មិន​ចាញ់​កាហ្វេ​ប្រ៊េ​ដន៍ ដែល​មាន​តម្លៃ​ថ្លៃ​នោះទេ MISTERBREW COFFEE Cambodia ផ្តល់​នូ​វ​កាហ្វេ​ដែល​មាន​រសជាតិ​ឆ្ងាញ់ ជាមួយនឹង​តម្លៃ​សម​រម្យ​។

ជាមួយនឹង​ទស្សន​វិស័យ “​ផ្តល់​នូ​វ​កាហ្វេ​មួយ​កែវ​ដ៏​ឆ្ងាញ់ និង​មានតម្លៃ​សម​រម្យ​” បានធ្វើឱ្យ MISTERBREW COFFEE Cambodia ទទួលបាន​នូ​វ​ការគាំទ្រ​ជា​ខ្លាំង​ពី​សំណាក់​ប្រជាជន​ខ្មែរ និង​ជន​បរទេស ហើយ MISTERBREW COFFEE Cambodia បាន​អភិ​វ​ឌ្ឍ​ខ្លួន​ពី​ហាង​កាហ្វេ​តាម​ឡាន មក​ជា​ហាង​កាហ្វេ ដែល​មាន​ទីតាំង​ច្បាស់លាស់ មាន​ហាង​ជា​របស់ខ្លួន មាន​កន្លែង​អង្គុយ​ញ៉ាំ​កាហ្វេ​ធំ​ទូលាយ ដើម្បី​ផ្តល់​នូ​វ​ផាក​សុខភាព និង​ភាព​រីករាយ​ដល់​អតិ​ថិ​ជន​ដែល​តែងតែ​គាំទ្រ MISTERBREW COFFEE Cambodia​។​

នៅក្នុង​ឱកាស​នោះ​ផងដែរ លោក ដួង ដា​រ៉ា ស្ថាបនិក MISTERBREW COFFEE Cambodia បាន​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​អតិ​ថិ​ជន​ទាំងអស់ ដែល​ស្រឡាញ់ និង​ចូលចិត្ត​កាហ្វេ​របស់ MISTERBREW COFFEE Cambodia​។ លោក​បាន​បន្ថែមថា “MISTERBREW COFFEE Cambodia អាច​ព​ង្រី​ក​វិសាលភាព​របស់ខ្លួន​បាន​ដូច​សព្វថ្ងៃ​នេះ គឺ​ដោយសារតែ​កត្តា​3​គឺ ទី​1 MISTERBREW COFFEE Cambodia តែងតែ​ផ្តល់​នូ​វ​កាហ្វេ​ដែល​មាន​គុណភាព​ខ្ពស់ រសជាតិ​ឆ្ងាញ់ និង​មានតម្លៃ​សម​រម្យ​, ទី​2 MISTERBREW COFFEE Cambodia មាន​ក្រុមការងារ​ដ៏​ល្អ មាន​ភាព​រួសរាយ​រាក់ទាក់ និង​ផ្តល់​នូ​វ​សេវាកម្ម​ដ៏​ល្អ និង​ទី​3 ទីតាំង​របស់ MISTERBREW COFFEE Cambodia គឺ​ផ្តល់​នូ​វ​ភាពងាយស្រួល​ក្នុងការ​ទិញ​”​។​

កាហ្វេ MISTERBREW COFFEE Cambodia ក៏​មាន​ជា​ប្រភេទ​ភេសជ្ជៈ​កំពុង​ពេញនិ​យម​ជាច្រើន​ទៀ​ត ដូចជា ប្រភេទ​តែ​បៃតែង តែ​ក្រហម ដែល​ប្រើប្រាស់​ស្លឹក​តែ​មាន​គុណភាព​ខ្ពស់​នាំចូល​ពី​បរទេស រួមទាំង​ទឹក​ផ្លែឈើ​ស្រស់​ជាច្រើន​ប្រភេទ មាន​នំ​ច្រើន​ជម្រើ​ស ច្រើន​រសជាតិ និង បម្រើ​អាហា​រទាំង​៣​ពេល​ផងដែរ ជាពិសេស​មាន​បន្ទ​ប់​ប្រជុំ​ធំ​ទូលាយ​។​

  • អាសយដ្ឋានៈ #៥៦ មហាវិថី​ព្រះ​នរោត្តម កែង​ផ្លូវ​១៧២ សង្កាត់ ជ័យជំនះ ខណ្ឌ ដូនពេញ រាជធានី​ភ្នំពេញ​
  • ពត៌មាន​ល​ម្អិ​ត​សូម​ទំ​នាក់​ទំ​នង​លេ​ខៈ ០៨៦ ២២ ៩៩ ៥០​

អត្ថបទ៖ ថា ម៉ាលីដា