Barcelona ចង់​​ចុះ​កុងត្រា​យក Mata ពី Manchester United

  • 2019-04-01 07:34:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប Barcelona ចង់​​នាំ​យក Juan Mata​ មក​កាន់​ទឹក​ដី​អេស្ប៉ាញ បន្ទាប់​ពី​កុងត្រា​របស់​គេ​នឹង​អស់​​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ។

កិច្ចសន្យា​របស់ Mata ជាមួយ​បិសាច​ក្រហម​នឹង​អស់​នៅ​​ពេល​ចប់​រដូវ​កាល​នេះ មាន​ន័យ​ថា​គេ​​នឹង​នៅ​ទំនេរ​​អាច​ពិភាក្សា​ចរចា​ជាមួយ​​ក្លឹប​ផ្សេង​ចាកចេញ​ពី​អង់គ្លេស។ Barca បាន​បើក​ការ​ចរចា​​ដោយ​ទាក់ទង​ជាមួយ​ជាមួយ​ភ្នាក់ងារ ដែល​ជា​ឪពុក​ផ្ទាល់​របស់ Mata គឺ​លោក Juan Sr។

កីឡាករ​សញ្ជាតិ​អេស្ប៉ាញ​​ចង់​បាន​កុងត្រា​រយៈពេល​២​​ឆ្នាំ ប៉ុន្តែ Barca បាន​ស្នើ​ផ្ដល់​ឲ្យ​​ត្រឹម​១២​ខែ​ប៉ុណ្ណោះ។ Mata បាន​ផ្ទេរ​មក​កាន់ Manchester United កាល​ពី​ឆ្នាំ​២០១៤ ពី​ក្រុម​ Chelsea ក្នុង​តម្លស​៣៧,១​លាន​ផោន។ រដូវ​កាល​នេះ​កីឡាករ​ជំនាញ​ជើង​ឆ្វេង​វ័យ​៣០​ឆ្នាំ​លេង​បាន​តែ​១៩​ប្រកួត​ប៉ុណ្ណោះ​ក្នុង​លីគ និង​រក​បាន​២​គ្រាប់៕ ​

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម