លន បញ្ញា និយាយយ៉ាងណា ក្រោយឈ្នះ Super Man ទាំងបុកពោះ?
- អង្គារ, 2 មេសា 2019 04:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លន បញ្ញា និយាយយ៉ាងណា ក្រោយឈ្នះ Super Man ទាំងបុកពោះ?
ចន្លោះមិនឃើញ
អ្នកប្រដាល់លេងកម្ពស់ លន បញ្ញា ថាភ័យបុកពោះខ្លាំងនាពេលប្រកាសលទ្ធផលពេលចប់ការប្រកួតផ្ដាច់ព្រ័ត្រចប់៥ទឹក ខ្សែក្រវាត់ Wurks ថ្ងៃអាទិត្យ ទី៣១ ខែមីនា ២០១៩ កន្លងទៅនេះ។
បញ្ញា បានឲ្យដឹងថា លំបាកខ្លាំងវគ្គផ្ដាច់ព្រ័ត្រជាមួយកីឡាករថៃ Super Man ព្រោះគេជាអ្នកប្រដាល់លំដាប់ម្នាក់ដែររបស់ថៃ មានបទពិសោធច្រើន និងបច្ចេកទេសល្អៗហើយធ្លាប់ជាម្ចាស់ខ្សែក្រវាត់នៅឯប្រទេសគេទៀត។ រឹតតែប្រយ័ត្នខ្លាំងថែមទៀតនោះ ដោយសារខ្លួនធ្លាប់ចាញ់ពិន្ទុអ្នកលេងគុនថៃរូបនេះម្ដងហើយកាលវគ្គសន្សំពិន្ទុ។
អ្នកប្រដាល់វ័យខ្ទង់២០ឆ្នាំខាងលើនេះបន្ថែមទៀតថា ដោយសារតែការមានការរៀបចំបច្ចេកទេសវ៉ៃបានល្អពីគ្រូរបស់គេ ធន់ សុភា ផង និងការខំប្រឹងប្រែងហ្វឹកហាត់របស់ខ្លួនផងនោះទើបមានឱកាសអាចឈ្នះខ្សែក្រវាត់នេះបាន។ ប៉ុន្តែយ៉ាងណាក្ដី បញ្ញា ទទួលស្គាល់ថាខ្លួនសមត្ថភាពរបស់ខ្លួននៅទាបជាងកីឡាករថៃឆ្ងាយណាស់ ហើយនឹងខំប្រឹងហ្វឹកហាត់ កែតម្រូវចំណុចខ្វះខាតឡើងវិញ។
រំលឹកដែរថា កីឡាករ លន បញ្ញា ប្រកួតឈ្នះពិន្ទុកីឡាករថៃ Super Man កាលពីថ្ងៃអាទិត្យ ទី៣១ ខែមីនា ឆ្នាំ២០១៩ នាវគ្គផ្ដាច់ព្រ័ត្រខ្សែក្រវាត់ Wurks ទម្ងន់៦០គីឡូក្រាមនៅសង្វៀនអាស៊ីអាគ្នេយ៍។ អ្នកលេងគុនខ្មែររូបនេះទទួលបានខ្សែក្រវាត់១គ្រឿង និងប្រាក់រង្វាន់ ២០លានរៀល៕
វីដេអូ៖
Mane ព្រមាន Liverpool បើចង់ឈ្នះពាន PL ត្រូវធ្វើរឿងមួយនេះឲ្យបាន
មាស ចាន់ណា៖ លេងនៅអូឡាំពិក ជាទឹកដីនាំសំណាងដល់ណាហ្គាវើល