Rolls-Royce Cullinan បង្ហាញ​ខ្លួន​ម្ដង ២ គ្រឿង​នៅ​កម្ពុជា ធ្វើ​ឲ្យ​ភ្ញាក់ផ្អើល​ដល់​វៀតណាម

  • 2019-04-02 07:24:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​សារព័ត៌មាន​រថយន្ត​វៀតណាម​ Xehay បាន​សម្ដែង​ភាព​ភ្ញាក់ផ្អើល នៅ​ពេល​ប្រទះ​ឃើញ​រថយន្ត​ SUV កំពូល​ប្រណីត​ ម៉ូដែល​ Rolls-Royce Cullinan បង្ហាញ​មុខ​នៅ​កម្ពុជា​ម្ដង​ពីរ​គ្រឿង​ដំណាល​គ្នា​តែ​ម្ដង។ ថែម​ ២ គ្រឿង​នេះ​ទៀត នៅ​កម្ពុជា​មាន​រថយន្ត​ Cullinan សរុប​ដល់ ៨ គ្រឿង​ឯណោះ។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ Xehay។

តម្លៃ​​រថយន្ត​​ Cullinan លក់​នៅ​កម្ពុជា​គេ​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ ប៉ុន្តែ​គេ​ដឹង​ថា​​តម្លៃ​នៅ​កម្ពុជា​គឺ​ធូរ​ថ្លៃ​ជាង​នៅ​វៀតណាម​ ដោយ​សារ​អត្រា​​ពន្ធ​នៅ​ប្រទេស​វៀតណាម​ខ្ពស់​ជាង​កម្ពុជា។ នៅ​ប្រទេស​វៀតណាម​ រថយន្ត​ Cullinan ត្រូវ​បាន​កំណត់​លក់​ដោយ​ក្រុមហ៊ុន​ Rolls-Royce Motor Car Hanoi ក្នុង​តម្លៃ​ចាប់​ផ្ដើម​ពី ១,៧៦ លាន​ដុល្លារ។

ត្បិត​ថា​ជា​រថយន្ត​ SUV ប្រណីត​មែន​ពិត ប៉ុន្តែ​ Cullinan មាន​សមត្ថភាព​បើកបរ​លើ​ផ្លូវ​ Off-Road (ផ្លូវ​លំបាក) មិន​ចាញ់​ពពួក​រថយន្ត​ Off-Road ឡើយ។ រថយន្ត​នេះ​បំពាក់​ម៉ាស៊ីន​ V12 ចំណុះ ៦,៧៥ លីត្រ ប្រភេទ Twin-Turbocharged ដែល​មាន​កម្លាំង​ ៥៦៣ សេះ៕​

ចុចអាន៖

ប្រភព៖ Xehay   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី